**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម

ជប៉ុនដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅតំបន់ភាគនិរតីក្បែរប្រទេសចិន ខណៈវាកើតឡើងចំពេលមួយ ដែលទំនាក់ទំនងទ្វេភាគី កំពុងស្ថិតក្នុងសភាពដុនដាបខ្លាំង

តូក្យូ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសជប៉ុន នាថ្ងៃអង្គារនេះ បាននិយាយថា ជប៉ុនបានដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅតំបន់ភាគនិរតីក្បែរប្រទេសចិន ខណៈវាកើតឡើងចំពេលមួយ ដែលទំនាក់ទំនងទ្វេភាគី កំពុងស្ថិតក្នុងសភាពដុនដាបខ្លាំង។

មីស៉ីលទាំងនោះត្រូវបានដាក់ពង្រាយនៅទីក្រុង Kumamoto ក្នុងតំបន់ Kyushu ភាគខាងត្បូងប្រទេស ស្របពេលដែលជប៉ុន កំពុងព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន ទន្ទឹមគ្នាដែលចិនបង្កើនសកម្មភាពនៅសមុទ្រចិនខាងកើត ជាទីដែលមានបញ្ហាវិវាទ។

រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានលើកឡើងដូច្នេះថា «សមត្ថភាពការពារខ្លួនពីចម្ងាយ អនុញ្ញាតឱ្យយើង អាចទប់ទល់ការគំរាមកំហែងរបស់កងកម្លាំងសត្រូវ ដែលប៉ុនប៉ងឈ្លានពានប្រទេសយើង ដោយធានាសុវត្ថិភាពកងទ័ពរបស់យើង។ នេះគឺជាចំណុចផ្តើមដ៏សំខាន់បំផុតមួយ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់និងឆ្លើយតបរបស់ប្រទេសជប៉ុន»។

មីស៉ីលខាងលើ ដែលជាប្រព័ន្ធមីស៉ីលប្រឆាំងនាវា អាចបាញ់បានចម្ងាយដល់ប្រហែល១០០០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យផ្នែកមួយចំនួននៃ ប្រទេសចិន ស្ថិតក្នុងរយៈចម្ងាយនេះ។

តួយ៉ាង ទីក្រុង Shanghai មានចម្ងាយខ្ទង់៩០០គីឡូម៉ែត្រ ពីទីក្រុង Kumamoto។ ជប៉ុន ជាយូរមកហើយ ប្រកាន់ខ្ជាប់គោលនយោបាយប្រើប្រាស់យោធា សម្រាប់តែគោលដៅស្វ័យការពារមួយមុខគត់ បើបកស្រាយតាមអត្ថន័យតឹងរ៉ឹងបំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងតូក្យូបានខិតខំកសាងសមត្ថភាពការពារជាតិរបស់ខ្លួន ស្របពេលបណ្តាប្រទេសជិតខាង រួមមានទាំងចិន រុស្ស៉ី និងកូរ៉េខាងជើង បង្កើនសកម្មភាពយោធារបស់ពួកគេនៅក្នុងតំបន់។ កាលពីឆ្នាំ២០២២ ជប៉ុនបានអនុម័តផែនការ ដើម្បីដាក់ពង្រាយមីស៉ីល ដែលមានសមត្ថភាពវាយប្រហារតបតលើសត្រូវ។

គួរបញ្ជាក់ថា ទំនាក់ទំនងជប៉ុនជាមួយចិន បានធ្លាក់ចុះខ្លាំង ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីចុងឆ្នាំមុនថា ទីក្រុងតូក្យូ អាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនសម្រេចវាយប្រហារលើកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាបញ្ហាស្នូលបំផុតក្នុងចំណោមផលប្រយោជន៍ស្នូលនានារបស់ខ្លួន ហើយជាបន្ទាត់ក្រហមដែលមិនត្រូវរំលង ឬជាន់ឈ្លីជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង