**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

សភាអ៉ីរ៉ង់ កំពុងព្យាយាមអនុម័តច្បាប់មួយ ដែលនឹងកំណត់ឱ្យមានការបង់ប្រាក់សម្រាប់កប៉ាល់នានា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ថា សភានៃប្រទេសអ៉ីរ៉ង់ កំពុងព្យាយាមអនុម័តច្បាប់មួយ ដែលនឹងកំណត់ឱ្យមានការបង់ប្រាក់សម្រាប់កប៉ាល់នានា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍ខាងលើ ផ្អែកលើសម្តីប្រធានគណៈកម្មាធិការកិច្ចការស៉ីវិលនៃសភាអ៉ីរ៉ង់ ដែលបាននិយាយថា សេចក្តីព្រាងច្បាប់មួយ នាពេលនេះកំពុងត្រូវបានរៀបចំឡើង ដោយក្រុមអ្នកជំនាញផ្នែកច្បាប់របស់សភា ហើយនឹងចេញជារូបរាងក្នុងពេលឆាប់ៗ។

មន្រ្តីដដែល បាននិយាយថា យោងតាមផែនការនេះ អ៉ីរ៉ង់ចាំបាច់តម្រូវឱ្យមានការបង់ប្រាក់ ដើម្បីធានាសន្តិសុខរបស់កប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

មន្រ្តីអ៉ីរ៉ង់ខាងលើ បានបន្ថែមថា «វាពុំមានអ្វីចម្លែកទាល់តែសោះ។ ដូចនៅតាមច្រកផ្លូវដទៃទៀតដែរ នៅពេលទំនិញឆ្លងកាត់តាម ប្រទេសមួយ គឺត្រូវមានការបង់ពន្ធ… ច្រកសមុទ្រ Hormuz ក៏ជាច្រកផ្លូវមួយដែរ។ យើងជាអ្នកធានាសន្តិសុខនៃច្រកនេះ ដូច្នេះហើយ វាគឺជារឿងធម្មតាដែលកប៉ាល់ដឹកទំនិញ ក៏ដូចជាកប៉ាល់ដឹកប្រេង ត្រូវបង់ថ្លៃពន្ធ»។

គួរបញ្ជាក់ថា បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនផែនការ១៥ចំណុចរបស់ខ្លួន សំដៅបញ្ចប់សង្រ្គាមឱ្យមកទីក្រុងតេហរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានដាក់ចេញលក្ខខណ្ឌចំនួន៥បកទៅវិញ ដោយក្នុងនោះ រួមមានទាំងការទាមទារការទទួលស្គាល់ ជាអន្តរជាតិ ចំពោះសិទ្ធិរបស់អ៉ីរ៉ង់ ដើម្បីអនុវត្តយុត្តាធិការលើច្រកសមុទ្រ Hormuz៕

អត្ថបទដែលជាប់ទាក់ទង