សម្តេចធិបតី ណែនាំរដ្ឋបាលខេត្តស្វាយរៀង រៀបចំទីតាំងសក្ដានុពលពិសេស សម្រាប់វិនិយោគិនជប៉ុន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលខេត្តស្វាយរៀង រៀបចំទីតាំងសក្ដានុពលពិសេសណាមួយ សម្រាប់វិនិយោគិនជប៉ុន។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី បានថ្លែងថា សេដ្ឋកិច្ចទី១ លំដាប់ពិភពលោក គឺគិតអំពីប្រទេស ប៉ុន្ដែក្នុងប្រទេសមួយ គឺគិតពីសេដ្ឋកិច្ចខេត្តហើយអភិបាលខេត្តនីមួយៗ ត្រូវតែខិតខំប្រឹងប្រែង លើកស្ទួយខេត្តរបស់ខ្លួន។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំអភិបាលខេត្តទាំងអស់ ត្រូវឱ្យលុបបំបាត់បញ្ហាប្រឈមសម្រាប់ការវិនិយោគ និងការរស់នៅរបស់ប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធ ក៏មិនអាចទៅរួចនោះដែរ៕

