**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

សៀមរាប៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ រៀបចំនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកិច្ចប្រជុំនេះ ថាជាការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗរួម ដែលជាតួនាទី ភារកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំដៅចំៗលើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការលេចឡើងនូវបទល្មើសមិនប្រពៃណី ពិសេសបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាហានិភ័យចំពោះប្រទេសមួយចំនួន និងសម្រាប់តំបន់ទាំងមូលផងដែរ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើអង្គប្រជុំ លើកទី២៩ នេះ បន្តយកចិត្តទុកដាក់ក្នុងការធ្វើបច្ចុប្បន្នភាព និងស្រាវជ្រាវ ដើម្បីបង្កើតថ្មីនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ស្របតាមបរិបទថ្មីនៃយុគសម័យឌីជីថល ដើម្បីពង្រឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទឧក្រិដ្ឋ ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងកាន់តែទំនើប ដូចជា៖ អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបានរីករាលដាលនៅក្នុងតំបន់អាស៊ានរបស់យើង ដោយយើងមិនអាចមើលរំលងបានឡើយ។

យោងតាមរបាយការណ៍ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអង្គប្រជុំ កិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានបង្ហាញអំពីសមិទ្ធផលរយៈពេល ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការចាប់តាំង ពីវេទិកា DGICM។

វេទិកានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការ ទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា កាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាគ្នាលើរបៀបវារៈសេសសល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែលប្រទេសជាសមាជិកមួយចំនួន ស្នើឡើង។ ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ សរុបចំនួន ៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយនិងតាមកម្មវិធីដែលបានគ្រោងទុក។

កិច្ចប្រជុំទាំងនោះ រួមមាន៖ ១. កិច្ចប្រជុំថ្នាក់ប្រធានច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗនៃអាស៊ាន លើកទី៩ (9th AMICF) ២. កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU)
៣. កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ាន លើកទី២១ (21st AIIF) ៤. កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ៥. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលី លើកទី២១ (21st DGICM + Australia) និងទី៦. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិក និងភាគីពិគ្រោះយោបល់។

បើតាមឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍កម្ពុជា កិច្ចប្រជុំឆ្នាំនេះ កម្ពុជា បានកំណត់យកប្រធានបទ ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម” ស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍និងកិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងដៃគូពិគ្រោះយោបល់ អូស្ត្រាលី សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏ដូចលេខាធិការដ្ឋានអាស៊ាន ដែលមានវត្តមាននៅក្នុងអង្គប្រជុំ និងបានជូនពរឱ្យកិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា តាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង