**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ ក្នុងនោះឃុំស្រះរាំង មានចំនួន៩ភូមិ, ឃុំគោកបល្ល័ង្គ មានចំនួន ៧ភូមិ និងឃុំតាំឡំ មានចំនួន៨ភូមិ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក កែវ តារារស្មី អភិបាល ស្រុកមង្គលបូរី បានមានប្រសាសន៍ថា ស្រុកមង្គលបូរី បានបញ្ចប់ការវាស់វែង និងបញ្ចប់ការវិនិច្ឆ័យរួចមានក្បាលដី សរុបចំនួន ១១០ ៥៣៦ ក្បាលដី និងចេញបណ្ណបានចំនួន ៧៧ ១២៥ ក្បាលដី។

លោកបន្តថា ចំពោះការបិទផ្សាយទិន្នន័យក្បាលដីនៅ៣ឃុំចុងក្រោយ មាន២៤ភូមិ សរុបចំនួន ១៨២៨០ក្បាលដី (ដីទំនាស់ ចំនួន៦៧ ក្បាលដី និងដីគ្មានទិន្នន័យ ចំនួន៥៧៣ក្បាលដី)។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា រាល់ការងារដែលមន្ទីរអាចសម្រេចបានជោគជ័យ គឺអាស្រ័យមានការចូលរួមការគាំទ្រនិងសហការពីអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ពិសេសមានការដឹកនាំ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។

លោកប្រធានមន្ទីរ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៥២ ២៣៨ ក្បាលដីបានបញ្ចប់ការវាស់វែង១០០% និងបានបញ្ចប់ការវិនិច្ឆ័យចំនួន ០៩ក្រុង-ស្រុក ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣៣៩ ១៨៥ ក្បាលដី។

លោកប្រធានមន្ទីរបន្តថា ក្នុងរយៈពេល១៥ថ្ងៃ ប្រសិនបើបងប្អូនមានកំហុសឆ្គង ដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និង ប្រភេទទ្រព្យ ជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេល បិទផ្សាយ ១៥ថ្ងៃនេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ)។

សូមបញ្ជាក់ថា តាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល៖ ១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំ ផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ២-ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី, ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង, ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យ របស់គណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុបនៃការបិទផ្សាយ ជូនអ្នកកាន់កាប់ណាដែលបាន បំពេញគ្រប់លក្ខណៈតាមច្បាប់។ សម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ និងទី៥-ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី៕

អត្ថបទដែលជាប់ទាក់ទង