**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានធ្វើការដុតកម្ទេចគ្រឿងញៀនដែលបង្ក្រាបបានសរុបចំនួន ១១.៨៣០,៥០ក្រាម។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រស់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតែជាប្រធានបទដ៏ក្តៅគគុក និងជាក្តីកង្វល់រួមរបស់សង្គមជាតិទាំងមូល។ ក្នុងគោលបំណងរួមគ្នាដើម្បីកសាងសង្គមមួយដែល «គ្មានគ្រឿងញៀន គ្មានអ្នកប្រើប្រាស់ គ្មានអ្នកបំពានសារធាតុញៀន និងគ្មានការជួញដូរ» នៅក្នុងសហគមន៍ ភូមិ-ឃុំ នៃការរស់នៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវរាល់យន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះភ័យមួយនេះ តាំងពីថ្នាក់ជាតិ ថ្នាក់ក្រសួងមហាផ្ទៃ រហូតដល់ថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំពុះពារគ្រប់ឧបស័គ្គ រួមគ្នាបង្ការ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាក់ស្តែង ក្នុងចំណោមឃុំ-សង្កាត់ទាំង ១០៩ មានឃុំ-សង្កាត់ចំនួន ១០៧ ហើយដែលត្រូវបានវាយតម្លៃជា «ពណ៌ស» (គ្មានគ្រឿងញៀន) និងមានតែ ២ ប៉ុណ្ណោះជា «ពណ៌ប្រផេះ» ខណៈដែល «ពណ៌ខ្មៅ» គឺមិនមានទាល់តែសោះ។ ដោយឡែកចំពោះទីតាំងប្រមូលផ្តុំសំខាន់ៗសរុប ១.៤៨៥ ទីតាំង ដែលរួមមាន គ្រឹះស្ថានសិក្សា ៥៥២ ទីតាំង, សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ៨៧៨ ទីតាំង ព្រមទាំងទីសប្បាយដ្ឋាន ៥៥ ទីតាំង គឺសុទ្ធតែជាប្រភេទ «ពណ៌បៃតង» ដែលមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តខិតខំបន្ថែមទៀត ដើម្បីផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនៅក្នុងពិធីនាពេលនេះ មានបរិមាណសរុប ១១.៨៣០,៥០ក្រាម។ បរិមាណនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២៥ កន្លងទៅ ដែលមានចំនួនរហូតដល់ទៅ ៤៣២.៨៤គីឡូក្រាម។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនមិនមែនជាការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ រួមដៃគ្នាទប់ស្កាត់ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀនដាច់ខាត ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង