**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

ធនាគារជាតិនៃកម្ពុជា៖ វិស័យសាធារណៈអាចក្លាយជា ចំណុចចាប់ផ្ដើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ ឯកឧត្ដម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជាថ្លែងថា វិស័យសាធារណៈអាចក្លាយជា ចំណុចចាប់ផ្ដើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយព្រោះថា បើទោះបីកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់ក៏ដោយ ក៏វិស័យសាធារណៈនៅតែប្រើប្រាស់ប្រាក់រៀលជាចម្បង។

ឯកឧត្ដមបន្ដថា នេះបើផ្អែកតាមលទ្ធផលស្រាវជ្រាវសំខាន់ៗចំនួន២ ដែលធនាគារជាតិនៃកម្ពុជា បានសហការស្តីពី ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងការអង្កេតលើការប្រើប្រាស់រូបិយវត្ថុ ក្នុងវិស័យសាធារណៈ ដែលជាគម្រោងសហការរវាង ធនាគារជាតិនៃកម្ពុជា និងរដ្ឋសភាជាតិ។

ក្នុងកម្មវិធីអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងរៀបចំឡើងក្រោមការចូលរួមពីឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) ឯកឧត្ដម យឹម លាតបានថ្លែងឲ្យដឹងថា ការអង្កេតលើការប្រើប្រាស់រូបិយវត្ថុ ក្នុងវិស័យសាធារណៈជាគម្រោងសហការរវាង ធនាគារជាតិនៃកម្ពុជា និងរដ្ឋសភាជាតិ។ ការសិក្សានេះមានគោលបំណងស្វែងយល់អំពីតួនាទី និងការចូលរួមរបស់វិស័យសាធារណៈ ក្នុងការគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសក្នុងប្រតិបត្តិការដែលទាក់ទងនឹងចំណូល-ចំណាយរដ្ឋ។

ឯកឧត្ដមបានបន្ដថា «លទ្ធផលបានបង្ហាញថា ទោះបីកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ក៏ដោយ ក៏វិស័យសាធារណៈនៅតែ ប្រើប្រាស់ប្រាក់រៀលជាចម្បង។ ទោះយ៉ាងណាក្នុងសកម្មភាពមួយចំនួន ដែលពាក់ព័ន្ធនឹងបរទេស ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅតែមាន ហើយក៏បង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា ការសម្របសម្រួលមិនទាន់រឹងមាំ និងកង្វះទិន្នន័យ អ្វីដែលសំខាន់នោះគឺលទ្ធផលនេះបានបញ្ជាក់ថា វិស័យសាធារណៈអាចក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យ កាន់តែទូលំទូលាយ»។

ឯកឧត្ដមថា ក្នុងន័យនេះការសិក្សាបានណែនាំឱ្យបន្តពង្រឹង ការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរដ្ឋ តាមរយៈការអនុវត្តគម្រោងសាកល្បង ក្នុងវិស័យសំខាន់ៗ ព្រមទាំងការបង្កើតយន្តការ សម្របសម្រួល និងប្រព័ន្ធចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនិងនេះឯកឧត្ដម យឹម លាត បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ទាំងអស់ចូលរួមគាំទ្រ និងប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត។ ទំនុកចិត្តប្រជាជនជាមូលដ្ឋាដ៏រឹងមាំ ដែលបានគាំទ្រឲ្យប្រាក់រៀលអាចឈរជើងឡើងវិញ និងបន្ដរីកចម្រើនយ៉ាងមាំមួនរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង