រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ ដោយចាប់ផ្ដើមចេញពី ការបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
ក្រសួងការបរទេសរុស្ស៉ី នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន បាននិយាយថា «យើងអំពាវនាវឱ្យបញ្ឈប់យ៉ាងឆាប់បំផុតនូវអរិភាពដែលកើតចេញពី ទង្វើឈ្លានពានគ្មានហេតុផលរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល»។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា រុស្ស៉ីរួមទាំងចិន តួកគី និងប្រទេសមានចិត្តគំនិតដូចគ្នា ផ្សេងទៀតត្រៀមខ្លួនជាស្រេចដើម្បីជួយផ្សះផ្សាជម្លោះ និងស្វែងរកការដោះស្រាយការខ្វែងគំនិតគ្នាតាមយន្ដការការទូត និងនយោបាយ។ ប៉ុន្តែជាជំហានដំបូង អាមេរិក និងអ៉ីស្រាអែលត្រូវបញ្ឈប់ការវាយប្រហារជាមុនសិន៕
