**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

មរតកអ្នកស្រុកអង្គរ៖ ពិធីកោរជុក តាមបែបបុរាណ នៅតែមានដង្ហើមរស់រវើកក្នុងសហគមន៍

សៀមរាប៖ ទោះបីជាចរន្តនៃសម័យកាលមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកស្រុកអង្គរ នៅតែបន្តថែរក្សាទំនៀមទម្លាប់ពីដូនតា ដែលប្រៀបនឹងកាតព្វកិច្ចដ៏វិសេសវិសាលរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ (ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦) គ្រួសារមួយរស់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប (ខាងលិចប្រាសាទវត្តអាធ្វា) បានរៀបចំពិធីកោរជុកយ៉ាងពេញទម្រង់តាមបែបបុរាណ ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទាំងប្រទេស។

នេះជាការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ នៅក្នុងពិធីដ៏ឱឡារិកនេះ មានក្មេងប្រុសចំនួន៥នាក់ បានចូលរួមក្នុងកិច្ចពិធីកោរជុក ក្រោមការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីលោកយាយ ពៅ ថូ ចាស់ទុំក្នុងសហគមន៍ម្នាក់។ លោកយាយបានរៀបរាប់ទាំងក្តីរំភើបថា នេះជាប្រពៃណីដែលគ្រួសារលោកយាយអនុវត្តតៗគ្នាមកជាច្រើនជំនាន់។

លោកយាយផ្ទាល់ក៏ធ្លាប់បានកោរជុកកាលពីអាយុ១១ឆ្នាំដែរ។ «ទោះដឹងថាត្រូវចំណាយធនធានច្រើន ហើយក្មេងៗដែលទុកជុកអាចនឹងរងការបង្អាប់ ឬរើសអើងពីមិត្តភក្តិដែលមិនយល់ពីតម្លៃវប្បធម៌ក៏ដោយ ក៏ខ្ញុំនៅតែជម្នះធ្វើវា ព្រោះមិនចង់ឱ្យទំនៀមនេះបាត់បង់ត្រឹមជំនាន់ខ្ញុំឡើយ»។ នេះជាសម្តីរបស់លោកយាយ ពៅ ថូ។

កិច្ចពិធីបានប្រារព្ធតាមក្បួនខ្នាតបុរាណយ៉ាងត្រឹមត្រូវ។ លោកតា ម៉ក់ សារ៉ម ព្រឹទ្ធាចារ្យ និងជាអាចារ្យដឹកនាំកម្មវិធីក្នុងវ័យ៧៧ឆ្នាំ បានពន្យល់ថា ពិធីកោរជុកត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ១យប់ ដោយជ្រើសរើសយកថ្ងៃក្នុង «ខែពេញ» (ខែខ្នើត) ដែលជាពេលាមានសិរីសួស្តី៖ ថ្ងៃទី១ ជាការរៀបចំគ្រឿងសក្ការៈ បាយស្រី រានម៉ា និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សែនដូនតា បង្វិលពពិល និងកិច្ចដេកអង្កររាប។ ថ្ងៃទី២ បានចាប់ផ្តើមតាំងពីម៉ោង៤ព្រឹក មានកិច្ចសារអង្កររាប ធ្វើធ្មេញបំពេញលក្ខណ៍ សំពះព្រះអាទិត្យ និងឈានដល់កិច្ចកោរសក់ និងស្រោចទឹកមន្តដំឡើងសិរីសួស្តី។

កិច្ចពិធីដ៏មានអត្ថន័យទាក់ទងនឹង «ការឆ្លងវ័យ» នៅក្នុងប្រពៃណីវប្បធម៌ខ្មែរ។ តាមការបកស្រាយរបស់ លោក តូច សុភះ បុរាណវិទូ និងអ្នកស្រាវជ្រាវវប្បធម៌អរូបីនៃអាជ្ញាធរជាតិអប្សរា ពិធីកោរជុកមិនមែនគ្រាន់តែជាការកាត់សក់នោះទេ ប៉ុន្តែវាគឺជា «ពិធីឆ្លងវ័យ» (Rites of Passage) ដែលបញ្ជាក់ពីការផ្លាស់ប្តូរជីវិតពីកុមារភាព ឈានចូលដល់វ័យយុវជនពេញលក្ខណៈ។

លោកបានបន្ថែមថា ក្រៅពីអ្នកស្រុកអង្គរ ទំនៀមនេះក៏មានអនុវត្តនៅខេត្តភាគខាងជើង និងខាងលិច ដូចជាឧត្តរមានជ័យ និងបន្ទាយមានជ័យដែរ។ ចំពោះគ្រួសារដែលខ្វះខាតធនធាន ពួកគេអាចយកកូនចៅមកផ្ញើធ្វើពិធីរួមជាមួយគ្រួសារដែលមានលទ្ធភាព (ក្នុងចំនួនសេស) ឬនាំកូនទៅកាត់កំប៉ោយនៅប្រាសាទអង្គរវត្ត (លើកំពូលបាកាន្ត) ដែលតំណាងឱ្យភ្នំកៃលាស ក្រោមសក្ខីភាពពីព្រះសង្ឃ និងទេវតា។

បច្ចុប្បន្ន ពិធីកោរជុក បានក្លាយជាពិធីដ៏កម្រមួយនៅក្នុងប្រទេស។ ប៉ុន្តែសហគមន៍នៅតែបន្តរៀបចំខ្លះៗជានិច្ច។ ការស្ម័គ្រចិត្តរក្សាសក់ជុករបស់ក្មេងៗ និងការលះបង់ធនធានរបស់ចាស់ទុំក្នុងភូមិក្រសាំងរលើងនៅពេលនេះ គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ស្មារតីស្រឡាញ់វប្បធម៌ដូនតានៅតែស្ថិតក្នុងដូងចិត្តអ្នកស្រុកអង្គរជាប្រចាំ ទោះជាស្ថិតក្នុងយុគសម័យទំនើបកម្មក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង