**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

អ៉ីរ៉ង់ប្ដេជ្ញានឹងធ្វើឱ្យអាមេរិកស្ដាយក្រោយចំពោះសង្រ្គាមដែលកំពុងកើតឡើង ខណៈបន្តបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ដាយក្រោយចំពោះសង្រ្គាមដែលកំពុងកើតឡើង ខណៈបន្តបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។

ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចនឹងបង្កទៅជាវិបត្តិធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មប្រេង។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាការវាយបំបាក់អ៉ីរ៉ង់ គឺសំខាន់ជាងប្រេងឡើងថ្លៃទៅទៀត។

លោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយកាន់តែខ្លាំង នៅចំពោះមុខផលវិបាកសេដ្ឋកិច្ចសកលនៃវិបត្តិដែលកំពុងកើនឡើង ខណៈលោកបានបញ្ជូនសារចម្រុះថាតើសង្រ្គាមជាមួយអ៉ីរ៉ង់នឹងបញ្ចប់នៅពេលណា?

ប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខណៈការចាប់ផ្ដើមសង្រ្គាមជារឿងងាយស្រួល វាមិនអាចឈ្នះសង្រ្គាមតាមរយៈការបង្ហោះ សារលើបណ្ដាញទំនាក់ទំនងសង្គមនោះទេ។ យើងនឹងមិនចុះញ៉ុមឡើយ រហូតទាល់តែយើងធ្វើឱ្យពួកអ្នកស្ដាយក្រោយចំពោះការគិតខុសដ៏ធ្ងន់ធ្ងរនេះ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Ali Larijani ធ្វើឡើងបន្ទាប់ពីលោក Mojtaba Khamenei កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូងបំផុត ចាប់តាំងពី ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីឪពុករបស់លោក គឺលោក Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ក្នុងសេចក្ដីថ្លែងការណ៍ លោក Mojtaba បានប្រកាសថាអ៉ីរ៉ង់នឹងបន្តបិទច្រកសមុទ្រ Hormuz៕

អត្ថបទដែលជាប់ទាក់ទង