**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឥណ្ឌូណេស៊ីនឹងដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពរបស់ លោក ដូណាល់ ត្រាំ ប្រសិនបើក្រុមប្រឹក្សានេះមិនផ្ដល់ផលចំណេញដល់ប្រជាជនប៉ាឡេស្ទីនទេនោះ

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ថាឥណ្ឌូណេស៊ីនឹងដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រសិនបើក្រុមប្រឹក្សានេះមិនផ្ដល់ផលចំណេញដល់ប្រជាជនប៉ាឡេស្ទីនទេនោះ ខណៈការចូលរួមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្រោមមន្ទិលសង្ស័យ ក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Prabowo កំពុងរងសម្ពាធពីបណ្ដាជនមូស្លីមនៅក្នុងស្រុកជុំវិញការសម្រេចិត្តរបស់លោកនាំឥណ្ឌូណេស៊ីចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងបានសន្យាថានឹងបញ្ជូនកងទ័ព រក្សាសន្តិភាពរាប់ពាន់នាក់ទៅកាន់តំបន់ហ្កាហ្សា នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលបានបញ្ឈប់សង្រ្គាមដ៏បំផ្លិចបំផ្លាញអស់រយៈពេល២ឆ្នាំនៅទីនោះ។ បើតាមសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី លោក Prabowo បានប្រាប់មេដឹកនាំមូស្លីមនៅក្នុងស្រុកក្នុងសប្ដាហ៍នេះថាសមាជិកភាពរបស់ឥណ្ឌូណេស៊ី ក្នុងក្រុមប្រឹក្សាសន្តិភាពមានគោលដៅសម្រេចឱ្យ បាននូវសន្តិភាពយូរអង្វែងក្នុងតំបន់ហ្កាហ្សា។

ប៉ុន្តែលោកបន្ថែមទៀតថាប្រទេសរបស់លោកនឹងដកខ្លួនចេញពីក្រុមប្រឹក្សានេះ ប្រសិនបើជាវាមិននាំមកនូវផលចំណេញដល់ប្រជាជនប៉ាឡេស្ទីន ឬមិនស្របតាមផលប្រយោជន៍ជាតិរបស់ ឥណ្ឌូណេស៊ីទេនោះ។

គួរបញ្ជាក់ថា លោក Prabowo Subianto បានចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈកន្លងទៅ និងបានសន្យាថានឹងបញ្ជូន កងទ័ពរក្សាសន្តិភាព ៨០០០នាក់ទៅកាន់តំបន់ហ្កាហ្សា នៅក្រោមក្របខណ្ឌនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង