**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

វិចារណកថា៖ អាងស្រូបកាបូន (Carbon Sink) ខែលការពារអាកាសធាតុរបស់ភពផែនដី


ភ្នំពេញ៖ អាងស្រូបកាបូន (Carbon Sink) ជាដំណើរការ សកម្មភាព ឬយន្តការណាមួយ ដែលនាំឱ្យមានការស្រូបយកពិតៗនូវឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាស ​ឬអាចនិយាយបានថា វាគឺជាប្រព័ន្ធធម្មជាតិ ឬបច្ចេកវិទ្យាសិប្បនិម្មិត ដែលមានសមត្ថភាពស្រូបយកឧស្ម័នកាបូនិក (#CO2) ពីបរិយាកាស បានច្រើនជាងបរិមាណដែលវាបញ្ចេញមកវិញ។

ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ឧស្ម័នកាបូនិក (CO2) ដែលភាយចេញពីសកម្មភាពមនុស្ស ដូចជាការដុតឥន្ធនៈហ្វូស៊ីល ការកាប់បំផ្លាញព្រៃឈើ និងចង្វាក់ផលិតកម្មឧស្សាហកម្ម គឺជាភ្នាក់ងារចម្បងដែលរក្សាកម្ដៅក្នុងបរិយាកាស និងធ្វើឱ្យផែនដីឡើងកម្ដៅ។ ដូច្នេះ ប្រភពស្រូបកាបូន(Carbon Sink) ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអាកាសធាតុ តាមរយៈការចាប់យក និងរក្សាទុកជាតិកាបូនទាំងនោះ ក្នុងរយៈពេលខ្លី ឬយូរអង្វែង ដើម្បីកាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាប។

១. យន្តការស្រូបកាបូនតាមធម្មជាតិ
កន្លែងស្រូបកាបូនធម្មជាតិមានសារៈសំខាន់ខ្លាំងសម្រាប់រក្សាតុល្យភាពអាកាសធាតុរបស់ផែនដី។ ធម្មជាតិបានផ្ដល់នូវប្រព័ន្ធចម្រោះដ៏អស្ចារ្យចំនួន ៣៖
• ព្រៃឈើ៖ តាមរយៈដំណើរការរស្មីសំយោគ (Photosynthesis) ដើមឈើស្រូបយក (CO2) រួចបំប្លែងទៅជាអុកស៊ីសែន និងរក្សាទុកជាតិកាបូននៅក្នុងដើម ស្លឹក និងឫស
• មហាសមុទ្រ៖ ជាកន្លែងស្រូបកាបូនធំជាងគេបំផុតលើពិភពលោក ដែលស្រូបយកឧស្ម័នកាបូនិក មួយផ្នែកធំជារៀងរាល់ឆ្នាំ តាមរយៈដំណើរការរលាយក្នុងទឹក និងរុក្ខជាតិសមុទ្រ
• ដី (Soil): ផ្ទុកជាតិកាបូនដែលបានមកពីការរលួយនៃសំណ​ល់សរីរាង្គពីរុក្ខជាតិ និងសត្វ ដែលជួយឱ្យដីមានជីជាតិ និងកាត់បន្ថយការភាយឧស្ម័នទៅក្នុងបរិយាកាស។

២. បច្ចេកវិទ្យាចាប់យកកាបូន
ក្រៅពីប្រព័ន្ធធម្មជាតិ មនុស្សក៏បានអភិវឌ្ឍបច្ចេកវិទ្យា “ការចាប់យក និងផ្ទុកកាបូន” (Carbon Capture and Storage – CCS) បច្ចេកវិទ្យានេះមានសមត្ថភាពស្រូបយក (CO2) ដោយផ្ទាល់ពីរោងចក្រឧស្សាហកម្ម រួចបញ្ជូនទៅផ្ទុកនៅក្រោមដីយ៉ាងមានសុវត្ថិភាព ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ទោះបីបច្ចេកវិទ្យានេះនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ក៏វាបង្ហាញពីសក្តានុពលក្នុងការជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

សេចក្តីសន្និដ្ឋាន
ការការពារព្រៃឈើ ការអភិរក្សមហាសមុទ្រ និងការវិនិយោគលើបច្ចេកវិទ្យាបៃតង មិនត្រឹមតែជាការថែរក្សាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សា “សួត” របស់ភពផែនដី។ ការពង្រឹងសមត្ថភាពនៃកន្លែងស្រូបកាបូន គឺជាគន្លឹះតែមួយគត់ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង