**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន។

កម្មវិធីបិទសិក្ខាសាលានេះដែរក៏ មានការអញ្ជេីញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយករង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA តំណាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី តំណាងអង្គការទស្សនៈពិភពលោក (Word Vision) តំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) តំណាងវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាខណ្ឌ ទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា តំណាងអង្គការដៃគូរពាក់ព័ន្ធសរុបចំនួន២៦០រូប។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទ-ពិសោធន៍ អំពីប្រព័ន្ធរដ្ឋបាលមេត្រីប៉ូលីតែន ដែលបានគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួង មហាផ្ទៃ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ព្រមទាំងបានធ្វើបទបង្ហាញដោយវាគ្មិនចំនួន០២រូប គឺលោកសាស្ត្រាចារ្យ កាមីកូ អាគីអូ (Kamiko Akio) និងលោកសាស្ត្រាចារ្យអេ ឡិច ប្រើឡាន់តេ ជេអរ (Allex Brillantes Jr.)។

ឯកឧត្តមសង្ឃឹមថាតាមរយៈសិក្ខាសាលានេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ពិតជាទទួលបាននូវចំណេះដឹងថ្មីៗ និងគោលគំនិតសំខាន់ៗអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែន ពីប្រទេសជប៉ុន ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ព្រមទាំងអាចប្រើប្រាស់មេរៀន និងបទពិសោធន៍ ទាំងនេះសម្រាប់ជាការពិចារណាក្នុងការកំណត់ជម្រើសដែលមានលក្ខណៈសមស្របក្នុង ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលមេត្រូប៉ូលីតែន ស្របតាមការរំពឹងទុកដែលបានកំណត់ក្នុងកម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាល ទី២ (២០២១-២០៣០)។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ននេះ សង្គម សណ្តាប់ធ្នាប់ សាធារណៈ បញ្ហាបរិស្ថាន ការវិវឌ្ឍន៍ផ្នែកឌីជីថល ព្រមទាំងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមកកាន់ទីក្រុងធំៗដើម្បីស្វែករកការងារធ្វើបានធ្វើឱ្យរដ្ឋបាលនៃទីក្រុងធំៗ ជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ដែលទាមទារ ឱ្យការពិនិត្យនិងគិតគូរឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារនិងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗឱ្យស្របទៅតាមប្រភេទនិងចរិតលក្ខណៈនៃរដ្ឋបាលនីមួយៗ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព។

ជាទិសដៅបន្ត ឯកឧត្តម ក៏បានស្នើក្រុមការងារដែលត្រូវបង្កើតឡើងរួចមកហើយនេះ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីអង្គសិក្ខាសាលានាពេលនេះដើម្បីធ្វើជាធាតុចូលក្នុងការកំណត់ជម្រើសនានាសម្រាប់ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យក្លាយជារដ្ឋបាលរដ្ឋបាលមេត្រូប៉ូលីតែនមួយដើម្បីដាក់ជូន គ.ជ.អ.ប. ពិនិត្យពិភាក្សាមុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ទន្ទឹមនេះ ឯកឧត្តម ក៏សូមស្នើដល់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដៃគូរ និងអង្គការសង្គមស៊ីវិលនានា បន្តគាំទ្រដល់ដំណើរការនៃការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលមេត្រូប៉ូលីតែននេះឱ្យសម្រេចបានតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានសំដែងនូវអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធន៍ លើប្រព័ន្ធរដ្ឋបាលមេគ្រូប៉ូលីតែននាពេលនេះនិងសូមថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានជួយឧបត្ថម្ភគាំទ្រសិក្ខាសាលានាព្រឹកនេះ និងសូមថ្លែងអំណរគុណដល់ប្រជាជនជប៉ុន រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែបានបានជួយឧបត្ថម្ភនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីដើមរហូតមក ព្រមទាំងបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការរីកចម្រើនជាលំដាប់ពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង