ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា គណៈកម្មាធិការនេះ បង្កើតឡើងដើម្បីដឹកនាំ គាំទ្រ សម្របសម្រួល ជំរុញនិងធានានូវការអនុវត្តការងារកែទម្រង់លើកកម្ពស់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប្រកបដោយសង្គតិភាព សុខដុមនីយកម្ម ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

