**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

ម៉ាឡេស៉ីចាប់ផ្តើមដំណើរការនីតិវិធីនៅសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់រយៈពេលកាន់អំណាចរបស់នាយករដ្ឋមន្រ្តីត្រឹម២អាណត្តិ ឬស្មើនឹង១០ឆ្នាំ

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ប្រទេសម៉ាឡេស៉ីបានចាប់ផ្តើមដំណើរការនីតិវិធីនៅសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅកំណត់រយៈពេលកាន់អំណាចអតិបរមា របស់នាយករដ្ឋមន្រ្តីត្រឹម២អាណត្តិ ឬស្មើនឹង១០ឆ្នាំ។

សព្វថ្ងៃប្រទេសអាស៊ានមួយនេះ ពុំមានកំណត់ចំនួនអាណត្តិដែលនាយករដ្ឋមន្រ្តី អាចកាន់អំណាចនោះឡើយ។ អតីតមេដឹកនាំ លោក Mahathir Mohamad បានបម្រើតួនាទីនេះ សរុបរយៈពេល២៤ឆ្នាំ អំឡុងពេលកាន់អំណាច២លើក គឺកាលពីចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក Anwar Ibrahim កាលពីខែមករា បានប្រកាសពីការជំរុញកិច្ចប្រឹងប្រែងកំណត់អាណត្តិនេះ ចំពេល មានការអំពាវនាវឱ្យរូបលោក ដោះស្រាយបញ្ហាពុករលួយនិងពង្រឹងអភិបាលកិច្ច។

ក្រុមចម្រុះ Pakatan Harapan របស់លោក Anwar ធ្លាប់សន្យាបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តី តាំងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នាំ២០២២ មកម្ល៉េះ។

ប៉ុន្មានឆ្នាំមកនេះ មានការរិះគន់អំពីសន្ទុះយឺតយ៉ាវក្នុងកិច្ចប្រឹងប្រែងកំណែទម្រង់ ខណៈការបោះជំហានខាងលើ ត្រូវបានមើលឃើញថា អាចជាការប៉ុនប៉ងមួយដើម្បីទាក់ទាញសន្លឹកឆ្នោត មុនការបោះឆ្នោតសកលដែលគ្រោងធ្វើឡើង នៅឆ្នាំក្រោយ។

កាលពីសប្តាហ៍មុន លោក Anwar បានលើកឡើងថា ប្រសិនបើច្បាប់នោះត្រូវបានអនុវត្ត គឺវានឹងអនុវត្តចំពោះរូបលោកមុនគេ។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា រយៈពេល១០ឆ្នាំ គឺគ្រប់គ្រាន់ហើយសម្រាប់មេដឹកនាំបំពេញភារកិច្ចរបស់ខ្លួន ដោយមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ផែនការខាងលើដែលនឹងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តបាន ទាមទារការគាំទ្រក្នុងសំឡេង២ភាគ៣ នៃសមាជិករដ្ឋសភាម៉ាឡេស៉ី ឬស្មើនឹង១៤៨អាសនៈ ក្នុងចំណោម២២២នាក់។ បច្ចុប្បន្ន ក្នុងរដ្ឋធម្មនុញ្ញម៉ាឡេស៉ី ពុំមានការកំណត់ រយៈពេលកាន់តំណែងរបស់នាយករដ្ឋមន្រ្តីឡើយ ឱ្យតែបុគ្គលនោះ គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា៕

អត្ថបទដែលជាប់ទាក់ទង