**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

មេខ្លោងគ្រឿងញៀនដ៏មានឥទ្ធិពល El Mencho ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការរបស់យោធាម៉ិកស៉ិក

ម៉ិកស៉ិក៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មេខ្លោងគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់ ឈ្មោះ Nemesio Oseguera ឬហៅថា El Mencho ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការរបស់យោធាម៉ិកស៉ិក កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ហើយបណ្តាលឱ្យមានការបង្កហិង្សាសងសឹក ពីសំណាក់ សមាជិកក្រុមឧក្រិដ្ឋជនគ្រឿងញៀន។

លោក Oseguera អាយុ៦០ឆ្នាំ គឺជាមេកើយនៃបណ្តាញឧក្រិដ្ឋជនហៅថា Jalisco New Generation Cartel ឬ CJNG បានបាត់បង់ជីវិត ក្រោយរងរបួសក្នុងប្រតិបត្តិការយោធា ដែលធ្វើឡើងដោយកងកម្លាំងពិសេសម៉ិកស៉ិក ក្នុងក្រុង Tapalpa នៅបណ្តោយឆ្នេរប៉ាស៉ីហ្វិករបស់ប្រទេសម៉ិកស៉ិក ក្នុងរដ្ឋ Jalisco។

ក្រោយមានសេចក្តីរាយការណ៍អំពីការស្លាប់របស់ El Mencho សមាជិក CJNG បានធ្វើសកម្មភាពសងសឹកឱ្យមេដឹកនាំរបស់ខ្លួន តាមរយៈការបិទខ្ទប់ផ្លូវធ្វើដំណើរធំៗ ព្រមទាំងការបាញ់ប្រហារ ក៏ដូចជាការដុតបំផ្លាញរថយន្ត និងហាងលក់ដូរ នៅតាមរដ្ឋជាច្រើន។

នៅរីសតឆ្នេរសមុទ្រ Puerto Vallarta ក្នុងរដ្ឋ Jalisco អ្នកទេសចរដែលមានការភ័យខ្លាច បានរៀបរាប់នៅលើបណ្តាញសង្គម អំពីអ្វីដែលកើតឡើងថា ប្រៀបដូចជាតំបន់ផ្ទុះសង្រ្គាម ដោយបង្ហាញវីដេអូនៃផ្សែងខ្មៅហុយឡើងទៅលើមេឃ ចេញពីទីតាំងជាច្រើនកន្លែង នៅក្បែរឆ្នេរ។ ក្រុមហ៊ុនអាកាសចរណ៍ដូចជា Air Canada, United Airlines, Aeromexico និង American Airlines បាននាំគ្នាផ្អាកជើងហោះហើរ ទៅកាន់តំបន់ដែលផ្ទុះអំពើហិង្សា។

ទោះជាបែបនេះក្តី ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសឡើយ ក្រៅតែពីសមាជិកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងកងកម្លាំងសន្តិសុខមួយចំនួន ដែលបានបាត់បង់ជីវិត អំឡុងប្រតិបត្តិការយោធា។

ការចាប់ខ្លួននិងសម្លាប់ ឧក្រិដ្ឋជនគ្រឿងញៀនកាលពីពេលមុនៗ ក៏ធ្លាប់នាំឱ្យមានការផ្ទុះអំពើហិង្សារាលដាលផងដែរ ដោយក្នុងទម្រង់ជាសមាជិក សងសឹកការស្លាប់នៃមេដឹកនាំពួកគេ ឬមួយក៏ក្រុមដែលជាគូប្រជែង ឆ្លៀតឱកាសប្រយុទ្ធដណ្តើមគ្នាកាន់កាប់ទឹកដី។ ហេតុផលនេះ បានធ្វើឱ្យអាជ្ញាធរម៉ិកស៉ិកហាក់ស្ទាក់ស្ទើរ មុនពេលបើកប្រតិបត្តិការធំៗ។

ក៏ប៉ុន្តែចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី ម៉ិកស៉ិកបានស្ថិតក្រោមសម្ពាធរបស់ ទីក្រុងវ៉ាស៉ីនតោន ដើម្បីបង្កើនយុទ្ធនាការបង្រ្កាបប្រឆាំងក្រុមគ្រឿងញៀន ក្រោមការចោទប្រកាន់ថា ពួកទាំងនោះជាអ្នកនៅពីក្រោយ ការផលិតនិងរត់ពន្ធគ្រឿងញៀន ជាពិសេសថ្នាំញៀនដ៏ប្រល័យ fentanyl ចូលទៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ Reuters ក្រុមការងារពិសេសមួយដឹកនាំដោយយោធាអាមេរិក បានចូលរួម ចំណែកក្នុងការដឹកនាំប្រតិបត្តិការខាងលើ ដែលត្រូវបានអនុវត្តដោយកងកម្លាំងរបស់ម៉ិកស៉ិកផ្ទាល់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានទទួលស្គាល់ថា សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រផ្នែកចារកម្ម ហើយបានបន្ថែមថា រដ្ឋបាលលោក ត្រាំ កោតសរសើរនិងអរគុណយោធាម៉ិកស៉ិក សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រតិបត្តិការដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង