**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឯកឧត្តម កៅ ថាច បានអនុញ្ញាតឱ្យប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅទ្រទ្រង់ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងអំពីសារៈសំខាន់នៃធនធានទឹកក្នុងការទ្រទ្រង់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដែលជាកត្តាចម្បងក្នុងការគាំទ្រដល់ការរក្សាបាននូវសន្តិសុខស្បៀង, ការបង្កើនប្រាក់ចំណូលបន្ថែម, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតប្រតិភូ បានបង្ហាញអំពីការផ្សារភ្ជាប់ដ៏សំខាន់រវាងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងហិរញ្ញប្បទានបៃតង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រព័ន្ធផ្គត់ផ្គង់ទឹក សំដៅចូលរួមដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានភាពធន់។

នៅក្នុងដំណើរការនៃកិច្ចប្រជុំ, ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានកត់សម្គាល់ឃើញថា គម្រោងរបស់អង្គការ Water.org និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានសារៈសំខាន់ និងមានភាពជាប់ពាក់ព័ន្ធទៅនឹងហិរញ្ញប្បទានបៃតង ជាពិសេសការគាំទ្រដល់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារ ARDB តាមរយៈការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ដែលជាកម្មវិធីថ្នាក់ជាតិមានហិរញ្ញប្បទានសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក  និងទទួលបានការអនុម័តពីមូលនិធិអាកាសធាតុបៃតងនៅប្រទេស Rwanda សម្រាប់ផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងបៃតង និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក លើគម្រោងអាជីវកម្មដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាលទ្ធផល អង្គប្រជុំបានបង្ហាញពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង ដែលជាចំណែកសំខាន់នៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលអាចឈានដល់៖ (១)ការរៀបចំអនុស្សរណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការ, (២) ការរៀបចំសិក្ខាសាលាថ្នាក់ជាតិដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងហិរញ្ញប្បទានបៃតង ជាពិសេសផ្តោតចម្បងលើកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF), និង (៣)ការសហការរួមគ្នាក្នុងការអភិវឌ្ឍគម្រោង និងការសិក្សាស្រាវជ្រាវនានាដែលពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

អត្ថបទដែលជាប់ទាក់ទង