**ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តរតនគិរី**ក្រសួងការងារជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤**ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា**ព្យុះត្រូពិច Trami បោកបក់ឆ្ពោះទៅហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង**សមាគមក្លឹបទេសចរណ៍សៀមរាប ចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និងប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ**ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»**លោកខាងលិច រិះគន់ចិននៅឯអង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស**ក្រសួងបរិស្ថាន បង្ហាញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា គិតជាមធ្យមភាគទូទាំងប្រទេស គឺល្អណាស់**USAID  ផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង**អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា**សម្ដេច ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី**រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំវេទិកាសន្ទនា ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅតាមមូលដ្ឋានក្នុងខេត្ត**ក្រសួងធម្មការ សហការជាមួយអង្គការ Danmission ធ្វើសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ដល់យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល**មូលនិធិរូបិយវត្ថុអន្តរជាតិ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក និងព្រមានពីការកើនឡើងហានិភ័យ**បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ថាការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥**ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ

ឯកឧត្តម សាយ សំអាល់៖ សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំមុនការមកដល់នៃកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព បានមានប្រសាសន៍ថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំមុនការមកដល់នៃជំងឺកូវីដ-១៩។

ឯកឧត្តម សាយ សំអាល់ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានប្រជុំពិភាក្សាជាមួយលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន០៥របស់អង្គការសហប្រជាជាតិរួមមាន៖ UNEP, ILO, UNDP, UNIDO និងUNITAR សរុបចំនួន ២៧រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំមុនការមកដល់នៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ កម្ពុជាចាប់អារម្មណ៍ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតងផងដែរ ដោយឯកឧត្តមបានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតងក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ តំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួនក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច។

ជាលទ្ធផលចម្បងៗនៃកិច្ចប្រជុំនេះរួមមាន៖ ១)ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជាដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយសម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ PAGE និង២)ការជួបពិភាក្សាកម្រិតនយោបាយសម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង៕

អត្ថបទដែលជាប់ទាក់ទង