**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

បរិយាកាសគ្រប់គ្រងដោយផ្អែកលើច្បាប់ជាបរិយាកាសអាជីវកម្មដ៏ល្អបំផុត៖ ប្រទេសចិនអនុវត្តប្រព័ន្ធគ្រប់គ្រងប្រកបដោយស្ថិរភាព ទប់ទល់យ៉ាងសកម្មនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចអន្តរជាតិ

កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ រថយន្ត TESLA ថាមពលថ្មី ទី៩លាន គ្រឿង បានតំឡើងរួចរាល់នៅរោងចក្រទំនើបដែលស្ថិតនៅទីក្រុងសៀងហៃប្រទេសចិន។ កាលពីខែមករាឆ្នាំ២០១៩ រោងចក្រទំនើប TESLA នៅចិនបានចាប់ផ្តើមសាងសង់ ដែលប្រើប្រាស់មិនដល់រយៈពេល ១០ខែ ក៏បានបង្កើតជាអចិ្ឆរយៈក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មពិភពលោក ដែល«ចាប់ផ្តើមសាងសង់ឆ្នាំណ្នឹង ដាក់ឱ្យប្រើប្រាស់នៅឆ្នាំណឹ្នង ប្រគល់ផលិតផលនៅឆ្នាំណ្នឹង»។ លោក Elon Musk បានវាយតម្លៃចំពោះល្បឿននេះថា «នេះគឺមកពីប្រទេសចិនមានការធានាខាងច្បាប់ និងអភិបាលកិច្ចដ៏មានប្រសិទ្ធភាពខ្ពស់»។ នៅពីក្រោយនេះ បានបង្ហាញឱ្យឃើញថា ប្រទេសចិនបន្តកែលម្អបរិយាកាសអាជីវកម្មតាមរយៈការគ្រប់គ្រងដោយផ្អែកលើច្បាប់ ចិនបានទាក់ទាញសហគ្រាសទូទាំងពិភពលោកតាមរយៈការបើកទូលាយជាលក្ខណៈប្រព័ន្ធ ទាំងនេះសុទ្ធតែបង្ហាញពីភាពប្រាកដប្រជានិងនិរន្តរភាពនៃបរិយាកាសពាណិជ្ជកម្មចិន។
នាឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំការងារមួយនៃបក្សកាន់អំណាចស្តីពីការគ្រប់គ្រងជាតិដោយផ្អែកលើច្បាប់គ្រប់ជ្រុងជ្រោយ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានលើកឡើងថា «ការគ្រប់គ្រងដោយផ្អែកលើច្បាប់ គឺជាបរិយាកាសអាជីវកម្មដ៏ល្អបំផុត» ដោយឈរលើការយល់ដឹងដ៏ស៊ីជម្រៅចំពោះធាតុពិតនៃសេដ្ឋកិច្ចទីផ្សារសង្គមនិយមចិន។ ផ្អែកលើទស្សនគំនិតនេះ ការកសាងបរិយាកាសអាជីវកម្មរបស់ប្រទេសចិនបានផ្លាស់ប្តូរពី« ផ្អែកលើគោលនយោបាយអនុគ្រោះ» ទៅជា «ផ្អែកលើបទដ្ឋានគតិយុត្ត »។

សម្រាប់បរិយាកាសអាជីវកម្ម ការគ្រប់គ្រងដោយផ្អែកលើច្បាប់ហាក់បីដូចជា«អ្នកគ្រប់គ្រងដ៏ខ្លាំងក្លា » ដែលបានជួយរក្សាស្ថិរភាពនៃប្រព័ន្ធគ្រប់គ្រង ដើម្បីឱ្យសហគ្រាសមានជំនឿចិត្តក្នុងការវិនិយោគនៅចិន ជួយធានាឱ្យបានសណ្តាប់ធ្នាប់ និងភាពរស់រវើកនៃទីផ្សារ។ គិតត្រឹមឆ្នាំ២០២៥ ប្រទេសចិនបានដាក់ចេញច្បាប់និងបទប្បញ្ញត្តិជាង ២០០ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍នៃតួអង្គទីផ្សារដោយសមភាព , បានបង្កើតតុលាការជំនាញដូចជាតុលាការសម្រាប់កម្មសិទ្ធិបញ្ញា តុលាការបណ្តាញអ៊ីនធឺណឺតជាដើម និងបានបង្កើតប្រព័ន្ធប្រកាសព័ត៌មានឥណទានសហគ្រាស និងអនុវត្តយន្តការផ្តល់រង្វាន់និងផាក់វិន័យរួមគ្នា។ ក្របខ័ណ្ឌយន្តការដូចបានលើកឡើងខាងលើនេះ បានជំរុញឱ្យសេដ្ឋកិច្ចចិនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនិងការគាំពារនិយមពាណិជ្ជកម្មងើបឡើងកាន់តែខ្លាំងឡើង ប្រទេសចិនអនុវត្តការគ្រប់គ្រងដោយផ្អែកលើច្បាប់ មិនគ្រាន់តែបានពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួនតែប៉ុណ្ណោះទេ ថែមទាំងបានជួយរក្សាស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
សូមលើកឧទាហរណ៍នៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន វាបានបង្កើតប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើច្បាប់«1+N» ដែលកំណត់គោលនយោបាយមួយកញ្ចប់ដូចជា«អត្រាពន្ធគយស្មើសូន្យ»ជាដើម ដោយចាត់ទុក«ច្បាប់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន»ជាស្នូល។ ដោយសារមានប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើច្បាប់ប្រកបដោយស្ថិរភាព មានបរិយាកាសពាណិជ្ជកម្មបើកទូលាយ ទីនេះបានទាក់ទាញប្រមូលផ្តុំធនធានមានប្រៀបទូទាំងសកលលោកជាបន្តបន្ទាប់ ។ ការវាយតម្លៃរបស់ធនាគារពិភពលោកបានឱ្យឃើញថា ចំណាត់ថ្នាក់នៃបរិយាកាសពាណិជ្ជកម្មនៃខេត្តហៃណានប្រទសចិនលើពិភពលោកបានកើនឡើងដល់លំដាប់ទី ១៥ ។
បើប្រៀបធៀបនឹងសហរដ្ឋអាមេរិកវិញ ដែលបានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយលើពិភពលោក អាចឃើញថា វិធានការលក្ខណៈគាំពារនិយមអាមេរិកបានបំផ្លាញខ្សែសង្វាក់ផលិតកម្មសកល ខណៈនយោបាយពាណិជ្ជកម្មនៃអាមេរិកផ្ទុយពីច្បាប់អង្គការពាណិជ្ជកម្មពិភពលោកបានបង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ តាមពិត សង្គ្រាមពន្ធគយបានធ្វើឱ្យឱនភាពពាណិជ្ជកម្មនៃអាមេរិកត្រូវពង្រីក ព្រមពេលគ្នានេះដែរ អាមេរិកបានបង្ខូចដល់កេរិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ និងបានលាតត្រដាងពីចំណុចខ្វះខាតនៃគោលនយោបាយរបស់ខ្លួនផងដែរ។
លោក Xi Jinping ធ្លាប់គូសបញ្ជាក់ថា «ការកែលម្អបរិយាកាសពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង វាគ្មានទីបញ្ចប់នោះទេ ។ ការជំរុញការកសាងបរិយាកាសពាណិជ្ជកម្មប្រកបដោយនិយតកម្ម ជាគម្រោងដំណើរការរយៈពេលយូរនិងមានលក្ខណៈប្រព័ន្ធ ។» អាចថា ប្រទេសចិននឹងបន្តពង្រីកកម្រិតនិងភាពស៊ីជម្រៅនៃការបើកទូលាយ ភាពទាក់ទាញនៃទីផ្សារចិននឹងកាន់តែខ្លាំងឡើងថែមទៀតតាមរយៈការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវការគ្រប់គ្រងជាតិដោយផ្អែកលើច្បាប់គ្រប់ជ្រុងជ្រោយ ។ ប្រទេសចិនប្រាកដជានឹងបន្តបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង