លោកឧត្ដមសេនីយ៍ទោ ខូវ លី ជួបសំណេះសំណាលជាមួយនាយនគរបាល នាយនគរបាលរង ដែលទើបជាប់ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌថ្មី

ឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយ នាយនគរបាល នាយនគរបាលរង ដែលទើបជាប់ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌថ្មី នៅអធិការដ្ឋាននគរបាលស្រុកចុងកាល់។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានផ្ដល់ថវិកាមួយចំនួន ដល់សិក្ខាកាមដើម្បីរួមចំណែកអាហារសាមគ្គី និងមានមតិផ្ដាំផ្ញើល្អៗ ប្ដេជ្ញាស្នេហាជាតិ គោរពវិន័យ ដល់កងកម្លាំងដែលទើបជាប់ក្របខ័ណ្ឌថ្មី៕

