អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពសមរភូមិមុខ ចំនួន ១២៥គ្រួសារ

តាកែវ៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារវីរកងទ័ពសមរភូមិមុខ ចំនួន ១២៥គ្រួសារ ដែលបានរៀបចំនៅសាលាក្រុងដូនកែវ។
ឯកឧត្តម វ៉ី សំណាង បានសម្ដែងនូវការសរសើរ និងដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះស្មារតីលះបង់របស់វិរកងទ័ព និងក្រុមគ្រួសារ ដែលបានខិតខំការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខរបស់ប្រជាជន។
ជាចុងក្រោយ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ពទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕

