**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់

សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ, ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្តីសោមនស្សរីករាយដែលបានមកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែក៏មានការសោកស្តាយផងដែរ ចំពោះបងប្អូនត្រូវបានភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានក្នុងរយៈពេល ២១ថ្ងៃកន្លងទៅនេះ។ ស្ថានភាពនេះបានធ្វើឱ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែទោះជាយ៉ាងណា សម្តេចកិត្តិសង្គហបណ្ឌិត សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូច និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា នៅក្នុងកាលៈទេសៈនេះ ក៏សូមគោរពដឹងគុណដល់វីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពាន និងសូមអរគុណដល់ប្រជាជនយើងទាំងអស់គ្នាបានខិតខំតស៊ូក្នុងគ្រាដ៏លំបាក ក្នុងនាមជាអ្នកជួរក្រោយក៏បានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ ដើម្បីគាំទ្រដល់គម្រូវីរភាពដ៏អង់អាចរបស់វីរៈកងទ័ពនិងប្រជាជនយើងដូចគ្នា និងជាកម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខទាំងអស់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលបានបំពេញការងារមូលដ្ឋានបានយ៉ាងល្អ និងបានរួមសហការជាមួយនឹងក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាការគៀងគរនូវស្បៀង អាហារ និងសម្ភារៈមួយចំនួនសម្រាប់ឧបត្ថម្ភដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលក្នុងថ្ងៃនេះ។

អំណោយសម្រាប់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលក្នុងថ្ងៃនេះមានចំនួន ៤៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទីកសុទ្ធ ១កេស មី ១កេស ពងមាន់ ២០គ្រាប់ ឃីតមួយកញ្ចប់ ក្នុងនោះមាន៖ មុង ១ ក្រម៉ា ១ សារ៉ុង ១ សាប៊ូកក់សក់ ១ដប ច្រាសដុសធ្មេញ ៥ដើម ថ្នាំដុសធ្មេញ ១ដើម សាប៊ូដុសខ្លួន ១ដុំ សាប៊ូបោកខោអាវ ១កញ្ចប់ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង