ឯកឧត្ដម សួស ប្រាថ្នា អញ្ជើញ ចូលរួម កិច្ចប្រជុំ ពិនិត្យដោះស្រាយជូនជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញ ចូលរួម កិច្ចប្រជុំ ពិនិត្យដោះស្រាយជូនជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

