អ្នកសារព័ត៌មានរបស់ជប៉ុន៖ លោកស្រី Sanae Takaichi ចាំបាច់ត្រូវដកពាក្យសម្តីខុសឆ្គងវិញនិងពិចារណាពីកំហុសយ៉ាងមធ្យ័ត ទាក់ទិននឹងរឿងដែលលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីខុសឆ្គងជាបន្តបន្ទាប់នៅពេលថ្មីៗកន្លងទៅនេះបានរងការរិះគន់ពីអ្នកសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ។

លោក Atsushi Okamoto អតីតនិពន្ធនាយកនៃទស្សនាវដ្តី 《TOP TRAVEL》 របស់ជប៉ុននិងជាអតីតម្ចាស់បណ្ណាគារ Iwanami បានលើកឡើងនៅពេលផ្តល់បទសម្ភាសន៍ថា ពាក្យសម្តីខុសឆ្គងរបស់លោកស្រី Sanae Takaichi បានបំផ្លាញដល់ទំនាក់ទំនងជប៉ុន-ចិននិងស្ថិរភាពក្នុងតំបន់ ដូច្នេះ ចាំបាច់ត្រូវដកពាក្យសម្តីវិញជាសាធារណៈនិងពិចារណាពីកំហុសយ៉ាងមធ្យ័ត ។
លោក Atsushi Okamoto បានថ្លែងថា ខ្ញុំយល់ឃើញថា លោកស្រីចាំបាច់ត្រូវប្រើពាក្យថា “ដកវិញ”គាត់ត្រូវនិយាយឱ្យបានច្បាស់លាស់ ។ ជប៉ុនបានបោះបង់ចោលសិទ្ធិធ្វើសង្គ្រាមដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះ គឺជាប្រទេសដែលមិនអាចបំផុសសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះបែរជាបានត្រៀមលក្ខណៈធ្វើសង្គ្រាមជាច្រើនទៅវិញ ។ មិនថាមើលពីប្រវត្តិសាស្ត្រ ឡូហ្ស៊ិក ឬក៏នយោបាយ វាសុទ្ធតែគ្មានហេតុផលទេ ។ ខ្ញុំយល់ឃើញថា ការប្រើមូលហេតុទាំងនេះធ្វើជាលេសដើម្បីបង្កើនការចំណាយខាងយោធាគឺជារឿងមិនល្អទាល់តែសោះ ៕
