**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

កណ្ដាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ ពិសេសការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សក្រុងសំពៅពូន។

ក្នុងពិធីដែលមានអ្នកចូលរួមជិត ៣០០នាក់ បានអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១២៨ មិថុនា ២០២៦)។

ក្នុងបរិយាកាសរីករាយនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាចលនារបស់មហាជនបានបង្កើតឡើងក្នុងបុព្វហេតុប្រជាពលរដ្ឋ និងប្រទេសជាតិ។ គណបក្សបានធ្វើដំណើរឆ្លងកាត់ឧបសគ្គរាប់មិនអស់។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងបានយកអាយុជីវិតជាដើមទុន រំដោះអាយុជីវិតប្រជាពលរដ្ឋ ប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការផ្សះផ្សាជាតិ ស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រទេសជាតិបានដូចសព្វថ្ងៃនេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិក សមាជិកានៃអង្គពិធីផងដែរ។

សម្តេចមានប្រសាសន៍បញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ ជានិច្ចកាល បានគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្ត្រីត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជា បានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

សូមជម្រាបថា លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ទទួលបានការតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន។ ចលនាស្ត្រីជាសេនាធិការដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ជាន់ថ្នាក់ ដែលបាននៅជិតពលរដ្ឋជាទីបំផុត។

សម្តេចរដ្ឋសភាធិបតី បានសំណូមពរដល់ក្រុមការងារចលនាស្ត្រី ត្រូវបន្តពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំង ព្រមទាំងត្រូវបន្តផ្សព្វផ្សាយ និងអប់រំអំពីកម្មវិធីនយោបាយរបស់គណបក្សឱ្យជ្រាបចូលដល់គ្រប់ស្រទាប់ស្ត្រីនៅមូលដ្ឋាន។ បន្តស្វែងយល់និងចូលរួមដោះស្រាយរាល់បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ត្រូវបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស បន្តខិតខំកសាងបក្ស និងបង្កើនកម្លាំងគាំទ្របក្សស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតខាងមុខបន្តបន្ទាប់ទៀត ផ្តល់ឱកាសជូនគណបក្សបន្តដឹកនាំប្រទេស ឈានឆ្ពោះទៅរកការអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្រេចបានតាមគោលដៅគ្រោងទុក។

នៅក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា «យើងត្រូវរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត “មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”»។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត យោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។ បេសកកម្មការទូតរបស់កម្ពុជាកំពុងមានប្រៀបលើពួកឈ្លានពាន។ ដូច្នេះកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានរំលឹកពីជោគជ័យធំធេងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីងបានទទួលលទ្ធផលដ៏ត្រចះត្រចង់។ ជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុតស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីទៀតផង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ក្រុមចលនាស្ត្រីក្រុងសំពៅពូន ក៏ដូចជានៅទូទាំងខេត្តកណ្តាល បន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹកជាដើម៕

អត្ថបទដែលជាប់ទាក់ទង