BREAKING: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្រ្គាម

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានគម្រោងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។
ថ្លែងនៅឯព្រឹត្តិការណ៍កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២។ ខ្ញុំនឹងបើកកិច្ចពិភាក្សា តាម ទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមមួយរវាងប្រទេស២ដ៏មានឥទ្ធិពលបំផុត»៕
