តុលាការប្រទេសប៉េរូ កាត់ទោសអតីតប្រធានាធិបតី លោក Pedro Castillo ឱ្យជាប់ពន្ធនាគារ ១១ឆ្នាំកន្លះ សម្រាប់ការបះបោរ និងគប់គិតប្រឆាំងនឹងរដ្ឋ

លីមា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ តុលាការប្រទេសប៉េរូ បានកាត់ទោសអតីតប្រធានាធិបតី លោក Pedro Castillo ឱ្យជាប់ពន្ធនាគារ ១១ឆ្នាំកន្លះ សម្រាប់ការបះបោរ និងគប់គិតប្រឆាំងនឹងរដ្ឋ នាចុងឆ្នាំ ២០២២ នៅពេលដែលលោកប៉ុនប៉ងរំលាយសភា និងដណ្តើមអំណាច ប៉ុន្តែត្រូវបរាជ័យ។
លោក Castillo ដែល ត្រូវ បាន ឃុំ ខ្លួន ខណៈ កំពុងដំណើរការកាត់ក្តី ត្រូវ បានទម្លាក់ពី តំណែង ក្នុង ខែ ធ្នូ ឆ្នាំ ២០២២ បន្ទាប់ ពី លោកព្យាយាម រំលាយ សភា។ អំឡុងពេលការពារក្តីក្នុងសវនាការចុងក្រោយនាសប្តាហ៍នេះ លោក Castillo បានច្រានចោលការចោទប្រកាន់ ដែលថាលោកព្យាយាមបះបោរ ហើយថានៅពេលប៉ុនប៉ងរំលាយសភា លោកគ្រាន់តែបញ្ចេញផែនការ ប៉ុន្តែគ្មានការរំលាយសភានោះទេ ។
ដំបូងឡើយ រដ្ឋអាជ្ញាស្នើការឃុំខ្លួនលោក Castillo រហូតដល់ ៣៤ឆ្នាំ។ ការកាត់ទោសលោក Castillo កើតឡើងមួយថ្ងៃ បន្ទាប់ពីការកាត់ទោសអតីតប្រធានាធិបតីមួយរូបទៀត គឺលោក Martin Vizcarra ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពីបទទទួលសំណូក មុនពេលចូលកាន់តំណែង៕

