កុំយល់ច្រឡុំថា គ្រាប់មីនតោននៅប្រទេសអ៊ុយក្រែន តាមពិតនៅកម្ពុជាហ្នឹងណា!
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានលើកឡើងថា កុំយល់ច្រឡុំថា គ្រាប់មីនតោននៅប្រទេសអ៊ុយក្រែន តាមពិតនៅកម្ពុជាហ្នឹងណា។
តាមរយៈហ្វេសប៊ុក ឯកឧត្ដម ហេង រតនា បញ្ជាក់ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កំលាំងអង្គភាពសុីម៉ាក់ បានបោសសំអាតគ្រាប់មីនតោនដាក់ត្រួតគ្នា ចំនួន២គ្រាប់ នៅដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិតា នួត ឃុំព្រះផុស ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។
ឯកឧត្ដមបន្ថែមថា នេះជាសំណាងខ្ពស់ណាស់សំរាប់ម្ចាស់ចម្ការ និងប្រជាពលរដ្ឋ ក្រោយបោសសំអាតគ្រាប់មីនត្រូវបានបញ្ចប់ប្រជាពលរដ្ឋក្នុងភូមិតានួត ក៏ដូចប្រជាពលរដ្ឋទូទៅ អស់ការកង្វល់និងភ័យខ្លាចជាមួយគ្រាប់មីននៅចម្ការនេះទៀតហេីយ៕