អារ៉ាប៊ីសាអូឌីត បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញអ្នកដំណើរពីតំបន់អាស៉ី

រីយ៉ាដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីត បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញអ្នកដំណើរពីតំបន់អាស៉ី ខណៈប្រទេសនេះ ស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចង់ក្លាយខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍របស់ពិភពលោក។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Ahmad Al-Khateeb និយាយថា អារ៉ាប៊ីសាអូឌីតកំពុងសម្របខ្លួន ដើម្បីបំពេញចំណង់ចំណូលចិត្តអ្នកដំណើរអាស៉ី ដោយពិព័ណ៌នាអាស៉ីថា ជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់មហិច្ឆតាផ្នែកទេសចរណ៍របស់អារ៉ាប៊ីសាអូឌីត។
លោកគូសបញ្ជាក់ថា «យើង បាន ទាក់ទង ជាមួយ ភ្នាក់ងារ ទេសចរណ៍ ដើម្បី ស្វែងយល់ បន្ថែម អំពី អ្នក ដំណើរ អាស៉ី និង យល់ ពី អ្វី ដែល ពួកគេ ត្រូវ ការ ពេល ដើរកម្សាន្ត»។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលល្បីល្បាញយូរយារណាស់មកហើយ ខាងផ្នែករៀបចំទេសចរណ៍ប្រណិត និងធម្មយាត្រាសាសនា ឥឡូវនេះ ចង់ពង្រីកខ្លួនទទួលយកអ្នកដំណើរកម្រិតមធ្យម៕

