ក្រុមប្រឹក្សាអាជីវកម្មអារ៉ាប៊ីសាអូឌីត-កម្ពុជាចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Walid bin Nasser Al-Shahri ប្រធានក្រុមប្រឹក្សាអាជីវកម្មអារ៉ាប៊ីសាអូឌីត-កម្ពុជា និងសហការី ជាពាណិជ្ជករធំៗប្រមាណ ៥០រូប ដែលបានស្នើសុំចូលជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ។
បន្ទាប់ពីបានស្វែងយល់រួច ក្រុមប្រឹក្សានេះ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយរៀបចំដំណើរមកសិក្សាស្វែងយល់ផ្ទាល់មកកម្ពុជានៅខែធ្នូខាងមុខ៕

