ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ មុនត្រូវបានប្រកាសចូលកាន់តំណែងនេះ មានតួនាទីជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌៕

