អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុនសែន ចុងកាល់

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចួលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យ ហ៊ុនសែន ចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ពិធីនេះដែរក៏មានការចូលរួម ពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក លោកគ្រូអ្នកគ្រូ អាណាព្យាបាលរបស់សិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ក្នុងឳកាសនោះផងដែរឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បាននាំយកនូវអំណោយជាសម្ភារៈសិក្សា សៀវភៅសិក្សាគោលនិងសៀវភៅអំណានផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀននៅតាមបណ្តោយព្រំដែន ជាពិសេសសាលារៀនដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាង រួមទាំងការប្រគល់ជូនបន្ទប់សិក្សាឌីជីថល ជូនដល់វិទ្យាល័យ ហ៊ុនសែន ចុងកាល់ផងដែរ៕

