**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

នាវាពេទ្យខ្នាតយក្សរបស់ប្រទេសចិនបានបណ្តែតនៅលើសមុទ្រត្រៀមចូលមកចតនៅផែព្រះសីហនុនាឆ្នាំ២០២៦

(ខេត្តជឺជាំង) ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅក្រុងថាយចូវ ខេត្តជឺជាំង នាវាពេទ្យខ្នាតយក្សដែលមានបណ្តោយ១០០.១៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់១២ម៉ែត្រពីបាតនាវា និងទម្ងន់៥០០០តោន ត្រូវបានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិPEACELAND បានរួមគ្នារៀបចំព្រឹត្តិការណ៍កាត់ខ្សែបូរដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយបណ្តាសង្គមស៊ីវិលកម្ពុជាក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន នេះជាបេសកកម្មទី២របស់មូលនិធិPEACELANDលើវិស័យសុខាភិបាលសាធារណៈនៅកម្ពុជា។ បេសកកម្មនេះគ្រោងនឹងដាក់គោលដៅយកកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជា ធ្វើជាចំណតទី១របស់ខ្លួន។

លោក Wang Ke ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិចិនPEACELAND បានថ្លែងថា ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបន្ទាប់ពីបានដាក់ឱ្យដំណើរការរថយន្តពេទ្យចល័តខ្នាតធំនៅកម្ពុជាកាលពីចុងខែមិថុនា ឆ្នាំ២០២៥មក មូលនិធិគ្រោងនឹងរៀបចំបេសកកម្មរបស់ខ្លួននៅកម្ពុជានាដើមឆ្នាំ២០២៦ ក្នុងបេសកកម្មមនុស្សធម៌លើវិស័យសុខុមាលភាពសាធារណៈ។ លោកក៏បានរំលេចនូវកិច្ចគាំទ្រពីគ្រប់អង្ពពាក់ព័ន្ធនានាដែលមានសមាគមមិត្តភាពកម្ពុជា-ចិនជាស្នូល ហើយមានអាជ្ញាធរមីនកម្ពុជា និង មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ជាដៃគូ បានផ្តល់ឱកាសដល់មូលនិធិបានចូលរួមចំណែកក្នុងបេសកកម្មកម្ចាត់មីននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃនៃបេសកកម្មរបស់មូលនិធិចិនPEACELANDនៅកម្ពុជា ហើយឯកឧត្តមបានលើកទឹកចិត្តដល់មូលនិធិបន្តកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានាដើម្បីបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍជនបទនៅកម្ពុជា។ ឯកឧត្តមបានសាទរនឹងសមិទ្ធផលនានាដែលមូលនិធិសម្រេចបាន ហើយបានស្វាគមន៍នាវាពេទ្យនេះទៅកម្ពុជានាដើមឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា នាវាពេទ្យនេះមានបន្ទប់វះកាត់ខ្នាតធំ និងបំពាក់ដោយសម្ភារវេជ្ជសាស្រ្តទំនើបទាន់សម័យ រួមជាមួយការគ្រប់គ្រងដោយប្រព័ន្ធAIផងដែរ។ លើសពីនេះ នាវានេះមានក្រុមគ្រូពេទ្យជំនាញជាច្រើនឯកទេសសម្រាប់បម្រើដល់វិស័យមនុស្សធម៌ខាងសុខភាពសាធារណៈនៅតាមបណ្តាប្រទេសសកលខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង