**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត

លោក ដូណាល់ ត្រាំ ជួបនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ដើម្បីពិភាក្សាអំពី បញ្ហាពាណិជ្ជកម្ម និងសន្តិសុខ

តូក្យូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអង្គារ ទី២៨ ខែតុលា ក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពី បញ្ហាពាណិជ្ជកម្ម និងសន្តិសុខ មួយសប្ដាហ៍បន្ទាប់ពីលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន និងប្ដេជ្ញាពន្លឿនការពង្រឹងសមត្ថភាពយោធា។

លោកស្រី Takaichi ត្រូវបានរំពឹងថានឹងយល់ព្រមលើកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកដែលត្រូវបានឯកភាពគ្នាក្នុងឆ្នាំ២០២៥នេះ ក្នុងនោះរួមមានទាំងវិស័យសាងសង់នាវា និងបង្កើនការទិញសណ្ដែងសៀង ឧស្ម័ន ព្រមទាំងរថយន្ដ pickup trucks ពីសហរដ្ឋអាមេរិក។

លោកស្រីក៏មានគម្រោងជូនដំណឹងដល់លោក ត្រាំ ផងដែរថាលោកស្រី បានត្រៀមលក្ខណៈជាស្រេចដើម្បីតែងតាំងរូបលោកជាបេក្ខភាពនៃពានរង្វាន់ណូបែលសន្តិភាព ក្រោយមេដឹកនាំពិភពលោកមួយចំនួនបានតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់ដែលលោកចង់បានជាយូរណាស់មកហើយ។

ក្នុងពេលជួបគ្នានៅឯវិមាន Akasaka ក្នុងទីក្រុងតូក្យូ លោក ត្រាំ បាននិយាយថា «នេះគឺជាការចាប់ដៃយ៉ាងស្អិតល្មួតបំផុត»។

លោក ត្រាំ និងលោកស្រី Takaichi ក៏បានជជែកគ្នាអំពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលជាអតីតសម្ព័ន្ធមិត្តដ័ជីតស្និទ្ធរបស់លោក ត្រាំ និងលោកស្រី Takaichi។ «លោក (Abe) ធ្លាប់ជាមិត្តដ៏អស្ចារ្យម្នាក់របស់ខ្ញុំ និងជាមិត្តដ៏អស្ចារ្យម្នាក់របស់អ្នក»។ នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់លោកស្រី Takaichi អំពីលោក Abe។

គួរបញ្ជាក់ថា លោក ត្រាំ បានធ្វើទស្សនកិច្ចនៅឯវិមាន Akasaka លើកចុងក្រោយបំផុតកាលពីឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ កាលពីថ្ងៃចន្ទ បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងតូក្យូកាលពីថ្ងៃចន្ទ លោក ត្រាំ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជួបព្រះចៅអធិរាជជប៉ុន Naruhito នៅព្រះបរមរាជវាំងជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង