កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ

ឡុងដ៍៖ កាសែតអង់គ្លេស Observer បានរាយការណ៍នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនាថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ (ថ្ងៃទី២២ ខែមិថុនា) ព្រមទាំងប្រកាសពីពេលវេលាជាក់លាក់នៃការចាកចេញរបស់លោក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម Observer លោក Starmer បានទទួលស្គាល់ថារូបលោកមិនអាចបន្តកាន់តំណែងតទៅទៀតនោះទេ បន្ទាប់ពីបានជជែកជាមួយគណៈរដ្ឋមន្ត្រី និងទីប្រឹក្សារបស់លោក រួមទាំងអ្នកឧបត្ថម្ភ និងក្រុមមេដឹកនាំសហជីព។
Observer បានឱ្យដឹងទៀតថាលោក Starmer បានពិភាក្សាអំពីបញ្ហាខាងលើជាមួយភរិយារបស់លោកនៅឯនិវេសនដ្ឋានរបស់លោក មុននឹងធ្វើការសម្រេចចិត្តចុងក្រោយមួយ។ ប៉ុន្តែ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួរគណបក្សពលកររំពឹងថាអាចនឹងមានសេចក្ដីថ្លែងការណ៍ផ្លូវការមួយស្ដីពីអនាគតរបស់លោក Starmer នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ៕
