**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ធំ ប្រាប់មន្ត្រីរាជការរដ្ឋបាលខេត្ត ឱ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាងកម្ពុជា-ថៃ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានពន្យល់ជូនបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត ឱ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាង កម្ពុជា-ថៃ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន និងការជួយជ្រោមជ្រែងរបស់បណ្តាប្រទេសជាមិត្តច្រើនទៀត ជាពិសេសប្រទេសចិន។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងបន្ទាប់ពីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមទម្លាប់ធម្មតានៅរៀងរាល់ព្រឹកថ្ងៃចន្ទដើមសប្តាហ៍ របស់ថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីក្រោមឱវាទ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បន្តថា ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចមហាបវរធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជាយើង។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនេះ មិនមែនមានន័យថា សមរភូមិត្រូវបានបញ្ចប់ទាំងស្រុងទេ គឺមានន័យថា ប្រទេសទាំងពីរឈប់ប្រើសមរភូមិយោធាក្នុងការដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែប្រើតែសមរភូមិការទូត ដោយឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយនេះគឺជាអ្វីដែលកម្ពុជាទាមទារចង់បានតាំងពីដើមរៀងមក។ លើសពីនេះ យើងនៅតែត្រូវបន្តពង្រឹងសមត្ថភាពយោធាយើង ផលិតផលក្នុងស្រុក និងជំហររឹងមាំដោយខ្លួនឯង ក្រោមទង់សាមគ្គី ឯកភាពជាតិ បន្តសមរភូមិប្រយុទ្ធនេះទៅមុខទៀត។

ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន បានអំពាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងសមរភូមិការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាធំៗរបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង