**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា

កំពង់ស្ពឺ៖នៅថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះដែរ​ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យនិងជំនួយការ, មេកងអនុសេនាធំកងរាជអាវុធហត្ថចល័ត, លោកមេបញ្ជាការ-បញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្តក្រុង-ស្រុក និងលោកប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងក៏បានចូលរួមផងដែរ។

លោកឧត្តមសេនីយត្រី មេបញ្ជាការ ក៏បានលើកឡើងនូវបញ្ហាប្រឈប់ គុណសម្បត្តិគុណវិបត្ត័ដែលកម្លាំងយើងបានអនុវត្តកន្លងមកនេះមានដូចជា៖១/ សូមឲ្យការិយាល័យជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់នូវរបាយការណ៍ឲ្យបានច្បាស់លាស់ ត្រួតពិនិត្យតាមឋានានុក្រមជៀសវាងមានកំហុស, ២/ ពាក់ពន្ធ័និងការលេងបណ្តាញសង្គមមុននិងផុស ឬខំមិនត្រូវចេះបែងចែកគួរផុស ឬមិនគួរផុស ជៀសវាងពេលផុសចេញទៅបង្ករជាបញ្ហាជាពិសេសពេលផឹកស៊ីមិនគួផុសទេ, ៣/ការសម្រេចដាក់ឲ្យប្រើប្រាស់នូវលេខ hot line 1292 គឺដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកជាក់ស្តែងកម្លាំងយើងហត់បន្តិចមែនតែទទួលបានមកវិញ ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅទាំងនេះគឺជាតួនាទីរបស់យើងជាកងកម្លាំង, ៤/ មន្ទីរជំនាញ និងមេបញ្ជាការក្រុង-ស្រុក ត្រូវដាក់បណ្តាញកំណត់មុខសញ្ញាក្តាប់ឲ្យបាននូវក្រុមក្មេងទំនើង គ្រឿងញៀន ចោរលួច ចោរឆក់ ល្បែងអនឡាញជាដើម, ៥/ រាល់មានផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំកម្លាំងទាំងអស់ត្រូវគោរពអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ដែលបានរៀបចំរួចក្នុងផែនការ ដោយយកចិត្តទុកដាក់ឲ្យបានខ្ពស់ ។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរ​ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ជាពិសេសសេចក្តីសុខផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារៈកិច្ចកន្លងមកដែលថ្នាក់លើដាក់ជូន ការលះបង់របស់អ្នកទាំងអស់គ្នានេះហើយទើបធ្វើឲ្យអង្គភាពយើងសម្រេចការងារបានដោយរលូនរយះពេលកន្លងមក។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ដែលមានវត្តមាននៅក្នុងអង្គប្រជុំថាកាលដែលយើងបានជួបគ្នា បានធ្វើការងារជាមួយគ្នា គឺជានិស័យដូចឆ្នេះហើយយើងត្រូវចេះស្រលាញ់គ្នា អត្យាស្រ័យឲ្យគ្នា ចេះលើកលែងទោសឲ្យគ្នា ជាពិសេសផ្តល់នូវក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមកឲ្យបានច្រើនៗ ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ល្អសម្រាប់គ្នា ហើយក៏បានប្រគល់នូវឧបករណ៍ត្រួតពិនិត្យជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះត្រួតពិនិត្យការពារផ្សេងៗនៅតាមបណ្តាក្រុ-ស្រុក លោកមេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាំហានរងទាំងអស់សូមឲ្យមានសុខភាពល្អ សម្រេចជោគជ័យក្នុងការងារជានិរន្ត៕

អត្ថបទដែលជាប់ទាក់ទង