អ៊ុយក្រែន បើកការវាយប្រហារលើរោងចក្រគីមីមួយកន្លែងនៅក្នុងតំបន់ Bryansk ស្ថិតនៅភាគខាងត្បូងរុស្ស៉ី

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យោធាអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី២១ ខែតុលា បាននិយាយថាខ្លួនបានបើកការវាយប្រហារលើរោងចក្រគីមីមួយកន្លែងនៅក្នុងតំបន់ Bryansk ស្ថិតនៅភាគខាងត្បូងរុស្ស៉ី ដោយប្រើប្រាស់មីស៊ីលផលិតរួមគ្នាដោយបារាំង និងអង់គ្លេស Storm Shadow។
អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram ថា «ការវាយប្រហារទ្រង់ទ្រាយធំមួយដោយមានប្រើមីស៊ីល និងការវាយប្រហារ តាមផ្លូវអាកាសត្រូវបានធ្វើឡើង ក្នុងនោះរួមមានទាំងការវាយប្រហារដោយប្រើមីស៊ីល Storm Shadow ដែលបានទម្លុះប្រព័ន្ធការពារដែនអាកាសរុស្ស៉ី»។
សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹង ទៀតថាការវាយប្រហារខាងលើមានគោលដៅលើរោងចក្រដ៏សំខាន់មួយដែលផលិតគ្រាប់រំសេវ គ្រឿងផ្ទុះ និងឥន្ធនៈសម្រាប់គ្រាប់រ៉ុក្កែត»។ យោធាអ៊ុយក្រែនមិនបានលម្អិតពីទំហំខូចខាតនោះទេ ដោយគ្រាន់តែបង្ហើបថាការវាយតម្លៃកំពុងធ្វើឡើង៕
