**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥

តាកែវ៖ នៅថ្ងៃព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវ និងមន្ទីរ ទេសចរណ៍ខេត្ត បានរួមគ្នាសហការៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០៥ នៅបរិវេណ សួនច្បារ មាត់បឹងតាកែវ ក្រោមប្រធានបទ «ទេសចរណ៍និងបរិវត្តកម្មប្រកបដោយចីរភាព» ក្រោមអធិបតីភាពរបស់ លោក ងិន ងិន ដា អភិបាលរងនៃគណៈអភិបាល ខេត្តតាកែវ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរទេសចរណ៍ មន្ទីរ អង្គភាពពាក់ព័ន្ធ សមាគម សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណជិត ១០០០ នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ការចាប់ផ្ដើមចេញពី ការទុកដាក់សំរាមទៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និង មិនត្រូវចោលសំរាមពាសវាលពាសកាល គឺជាកត្តាសំខាន់បំផុត។ ការចោលសំរាមគ្មានសណ្តាប់ធ្នាប់ នឹងធ្វើឲ្យបាត់បង់សោភ័ណភាពក្នុងក្រុងដូនកែវ និងជាពិសេសនឹង ប៉ះពាល់ដល់ការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែង “ទីក្រុងស្អាត” ជាមួយខេត្តដទៃទៀត។

ទាក់ទងនឹងការងារប្រឡងប្រណាំង លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ថា ការប្រារព្ធទិវាទេសចរណ៍ពិភពលោកនេះ គឺដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងជាការត្រៀមលក្ខណៈចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។

លោកប្រធានមន្ទីរបានបន្តអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឲ្យបន្តចូលរួមថែរក្សាអនាម័យ និងជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់ខេត្ត ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រាសាទបុរាណចំនួន ១១ កន្លែង។

លោកបានបន្ថែមថា៖ «ឥឡូវនេះ ខាងគណៈកម្មការវាយតម្លៃនឹងមកធ្វើការវាយតម្លៃ [ទីក្រុងស្អាត] នៅចាប់ពីល្ងាចនេះតទៅហើយ។ អញ្ចឹងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ដើម្បីយើងទទួលបាននូវផ្កាយរំដួលបីទង សម្រាប់កិត្ដិយសរបស់ខេត្តតាកែវ ក៏ដូចជាក្រុងដូនកែវ» ។

ជាមួយគ្នានោះលោក ហែម គោ ដែលជាមន្រ្តីរាជការ ក៏បានសំដែងអារម្មណ៍សប្បាយរីករាយដែលបានចូលរួម សំអាតអនាម័យបរិស្ថាននាពេលនេះ ដើម្បីអោយក្រុងដូនកែវ ខេត្តតាកែវក្លាយជាខេត្តមួយដែលមានសោភ័ណ្ឌភាពស្រស់ស្អាត ជាប់ឈ្មោះជាទីក្រុងស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តកាន់តែច្រើនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង