អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដែល ហៅកាត់ថាពន្ធផ្លូវនោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
តម្លៃអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ប៉ុន្តែក្នុងប្រកាសនេះ មានកែសម្រួលចំពោះអត្រាពន្ធលើរថយន្តប្រើប្រាស់អគ្គិសនី (EV)។ ដោយរថយន្តអគ្គិសនី ត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងបានកំណត់អត្រាពន្ធផ្លូវថ្មី តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕

