ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?

ស្របនឹងពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់អនុស្សរណៈនៃការយោគយល់គ្នា ជម្លោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ដែលអូសបន្លាយអស់រយៈពេលជាងបីខែបានបង្ហាញសញ្ញាធូរស្រាលជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធនៅច្រកសមុទ្រ Hormuzលើកនេះ មិនបាននាំមកនូវផលប្រយោជន៍ដូចដែលសហរដ្ឋអាមេរិកបានរំពឹងទុកនោះទេ។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៨%សម្គាល់ឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបរាជ័យក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រដែលបានរំពឹងទុកទេ ផ្ទុយទៅវិញបានលាតត្រដាងថែមទៀតអំពីការពិតនៃការធ្លាក់ចុះនៃឥទ្ធិពលយុទ្ធសាស្ត្រសកលរបស់អាមេរិក។
ការស្ទង់មតិនេះធ្វើឡើងជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ហើយក្នុងរយៈពេល២៤ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន៩៨៤៩ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួន៕
