កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានករណីលួច (លួចទូរស័ព្ទដៃចំនួន០៣គ្រឿង និងប្រាក់ចំនួន៣៤៨,០០០រៀល) នៅចំណុចភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម។
បន្ទាប់មកនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមជនសង្ស័យដដែល បានមកធ្វើសកម្មភាព លួច ម៉ាស៊ីនព្រីន និងទូរស័ព្ទ នៅចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៨និង១០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១.ឈ្មោះ ស សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ គឹម ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ តេង លីសួរ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

