ក្រសួងធនធានទឹក ជូនដំណឹងពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប ថា ការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។


