ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំនព្វមាស និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥

កំពង់ឆ្នាំង៖ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ដោយមានការចង្អុលណែនាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំនព្វមាស និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ដែលជាស្នងការរង អនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យ អង្គភាព លោកអធិការ អធិការរងនគរបាលក្រុង-ស្រុក ទទួល (សេនាធិការ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្តាប់ធ្នាប់ និងកិច្ចការប៉ុស្តិ៍) លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងលេខាកត់ត្រា ផងដែរ៕

