អ្នកសារព័ត៌មានម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកជាមួយនិងរ៉ុម៉កដឹកផ្លែឈើ បណ្ដាលឱ្យស្លាប់

ភ្នំពេញ៖ ដំណឹងដ៏សែនរន្ធត់ដោយអ្នកសារព័ត៌មានម្នាក់ដែលគេស្គាល់ថាឈ្មោះ លោកឧត្តម បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកប៉ះជាមួយនឹងរ៉ុម៉កដឹកផ្លែឈើ នៅវេលាម៉ោង ៣:២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ក្រោយកើតហេតុរ៉ុម៉កគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ករណីខាងលើកើតឡើងស្ថិតនៅចំណុចផ្លូវស៊ីសុវត្ថិ (មាត់ទន្លេ) កែង ១៤៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារំម្តល់ធ្វើបុណ្យតាមប្រពៃណីនៅ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

