ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
អំណោយឧបត្ថម្ភជូនគ្រួសារឆេះទាំងស្រុង ១គ្រួសារ ទទួលបាន អង្ករ១០០គីឡូក្រាម មី៥កេស ទឹកផ្លែឈើ៣កេស ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកសុីអុីវ និងថវិកា ១លាន៣សែនរៀល និងគ្រួសាររងផលប៉ះពាល់១គ្រួសារ ទទួលបាន អង្ករ១០០គីឡូក្រាម មី៣កេស ទឹកសុទ្ធ៣កេស ទឹកត្រី ទឹកសុីអុីវ និងថវិកា ៧០មុឺនរៀល៕

