ឯកឧត្តម ជា សុមេធី លោកជំទាវ ចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស.អ.យ. បានចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនវីរកងទ័ពកម្ពុជា ដែលបានតស៊ូប្រយុទ្ធការពារ ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារជាតិ។
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួង ស.អ.យ. ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តប្រពៃថ្លៃថ្លារបស់ប្រជាជនខ្មែរ៕

