សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកម្ពុជា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានបញ្ជាក់ថា ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកម្ពុជា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។
តាមយៈបណ្ដាញសង្គមសម្ដេចតេជោ បានលើកឡើងថា “ការឈ្លានពានដូចយោធាថៃថានិងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។
សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។
សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង”៕

