**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

អភិបាលខេត្តកែប ផ្ដល់អនុសាសន៍សំខាន់ៗ ៩ចំណុចសំខាន់ៗ​ ក្នុងពិធីលែងកូនត្រីអបអរសាទរ “ទិវាមច្ឆជាតិ” ០១ កក្កដា ២០២៥

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥​នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រី និងត្រីមេពូជអបអរសាទរ “ទិវាមច្ឆជាតិ” ០១ កក្កដា ឆ្នាំ២០២៥ នៅអាងទឹកធម្មជាតិទំនប់រនេស ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នៅក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត​ ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ ឧត្ដម​អគ្គានុរក្ស​ វរសេនីយ៍ ស្នងការ មេបញ្ជាកាលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ប្រជាពលរដ្ឋជាច្រេីនកុះករ។

ក្នុងគោលបំណងបំផុតគំនិត និងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការចូលរួមចំណែកគាំទ្រ ការពារ អភិរក្ស និងអភិវឌ្ឍន៍លើវិស័យជលផល ក្នុងទិសដៅធានាបាននូវនិរន្តរភាពនៃធនធានជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាតិ និងធានាបាននូវនិរន្តរភាពបរិស្ថាន​ នៅក្នុងពិធីលែងកូនត្រី និងត្រីមេពូជដើម្បីអបអរសាទរខួបទី២០ នៃ “ទិវាមច្ឆជាតិ” ០១ កក្កដា នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៩ ចំណុចរួមមាន៖

ទី១៖ ការពារដីព្រៃសាធារណៈ៖ ទប់ស្កាត់ការទន្ទ្រានយកដីព្រៃកោងកាង និងដីក្នុងដែននេសាទសហគមន៍ បង្កើនការដាំព្រៃកោងកាងវិញ។

ទី២៖ គាំទ្រសហគមន៍នេសាទ៖ ផ្ដល់បច្ចេកទេស និងធនធាន ដើម្បីពង្រឹងការគ្រប់គ្រងធនធាន និងជំរុញទេសចរណ៍ធម្មជាតិជាមួយសហគមន៍នេសាទ។

ទី៣៖ គ្រប់គ្រងធនធានទឹក៖ សហការជាមួយអាជ្ញាធរដើម្បីពង្រីកសមត្ថភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលឱ្យបានកាន់តែច្រើន និងស្តារអាងទឹកសម្រាប់ត្រី។

ទី៤៖ អភិវឌ្ឍន៍វារីវប្បកម្ម៖ ជំរុញការចិញ្ចឹមត្រី បង្គា បង្កង និងការកែច្នៃផលវារីវប្បកម្មប្រកបដោយគុណភាព សុវត្ថិភាព ព្រមទាំងផ្ដល់វិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តវារីវប្បកម្មល្អ និងការអនុវត្តអនាម័យល្អដល់វារីវប្បករ។

ទី៥៖ ទប់ស្កាត់បទល្មើសជលផល៖ បង្រ្កាបឧបករណ៍ឆក់ត្រី និងសកម្មភាពខុសច្បាប់ដោយសហការជាមួយរដ្ឋបាលជលផល និងសមត្ថកិច្ច។

ទី៦៖ បន្តគ្រប់គ្រងដែនអភិរក្សធនធានជលផល៖ រក្សាជម្រកមេត្រីពូជ និងជីវចម្រុះ ដោយពង្រឹងការផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍។

ទី៧៖ ហាមឧបករណ៍ឆក់ត្រី៖ មិនអនុញ្ញាតឱ្យផលិត ទុក ដឹកជញ្ជូន ឬ លក់ឧបករណ៍ឆក់ត្រី។ អ្នករាយការណ៍ត្រូវបានការពារ ប៉ុន្តែអ្នកបំពានច្បាប់នឹងត្រូវផ្ដន្ទាទោស។

ទី៨៖ ជំរុញការចូលរួមរបស់ពលរដ្ឋ៖ បង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ ថែរក្សាធនធានជលផល ដោយប្រើឧបករណ៍ស្របច្បាប់ដើម្បីធានានិរន្តរភាពសន្តិសុខស្បៀង និងចៀសវាងពីការប្រឈមផ្លូវច្បាប់។

ទី៩៖ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៖ ប្រើយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសលើបញ្ហាល្បែងស៊ីសង គ្រឿងញៀន សន្តិសុខសុវត្ថិភាព
សាធារណៈរួម និងសកម្មភាពលួចឆក់ត្រីក្នុងកន្លែងចិញ្ចឹមត្រីរបស់ប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង