ជាងមួយភាគបីនៃប្រជាជនក្នុងប្រទេស Tuvalu បានដាក់ពាក្យសុំវីសាដែលទាក់ទងនឹងបញ្ហាអាកាសធាតុរបស់អូស្ត្រាលី

(បរទេស)÷ ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ជាងមួយភាគបីនៃប្រជាជនប្រទេសតូចមួយកណ្តាលប៉ាស៊ីហ្វិកឈ្មោះ Tuvalu បានដាក់ពាក្យសុំវីសាដែលទាក់ទងនឹងបញ្ហាអាកាសធាតុរបស់អូស្ត្រាលី តាមរយៈសន្ធិសញ្ញា Falepili Union, ដើម្បីផ្លាស់ទីទៅរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuters
ស្ថិតិផ្លូវការបង្ហាញថា មានអ្នកចូលរួមដាក់ពាក្យរហូតដល់ ៤,០៥២នាក់ (រួមទាំងសមាជិកគ្រួសារ) ចាប់តាំងពីការទទួលពាក្យចាប់ផ្តើមនៅខែមិថុនានេះ។ ខណៈដែលប្រទេសមានប្រជាជនប្រហែល ១១,០០០នាក់លើកោះ ៩ តូចៗ។
វីសានេះមានកូតា ២៨០កន្លែងក្នុងមួយឆ្នាំ ដើម្បីចៀសវាងការបាត់បង់កម្លាំងពលកម្មចាំបាច់នៅទូវាលូ។ ការដាក់ពាក្យនឹងបិទនៅថ្ងៃទី ១៨ ខែកក្កដា។
លោក Tapugao Falefou, អាជ្ញាធរទូតរបស់ទូវាលូប្រចាំសហប្រជាជាតិ បាននិយាយថា គាត់ភ្ញាក់ផ្អើលចំពោះចំនួនមនុស្សច្រើនដាក់ពាក្យ និងសហគមន៍កំពុងចង់ដឹងថា នរណានឹងជាក្រុមមនុស្សដំបូងដែលបានទៅ។ វីសានេះអាចជួយផ្តល់ប្រាក់បញ្ជូនមកគ្រួសារដែលនៅសល់ក្នុងប្រទេស។
ទូវាលូ ជាប្រទេសដែលមាន ជំហរបណ្ដោយសមុទ្រពាក់កណ្តាលត្រឹមតែ ២ម៉ែត្រ ហើយបានជួបប្រទះនឹងការឡើងកម្រិតទឹកសមុទ្ររហូតដល់ ១៥សង់ទីម៉ែត្រ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ដែលខ្ពស់ជាងមធ្យមភាគពិភពលោក។
អង្គការណាសាបានព្យាករណ៍ថា ដល់ឆ្នាំ ២០៥០ ពាក់កណ្តាលនៃកោះមេ Funafuti ដែលជាទីតាំងរស់នៅរបស់ប្រជាជនជាង ៦០% នឹងត្រូវទឹកសមុទ្រចាក់ទាំងស្រុង។ ខណៈពេលមានសំណើស្ថាបនាដីសិប្បនិម្មិតដល់ទៅ ៧ហិកតា ដើម្បីបង្កើនសុវត្ថិភាពនាពេលអនាគត។
អត្ថបទពីកញ្ញា ហេង គីមជូ
